ក្រុងការ៉ាជីៈ ព្រលានយន្តហោះអន្តរជាតិរបស់ប្រទេសប៉ាគីស្ថាន គឺព្រលាន the Jinnah International Airport បានស្ថិតនៅក្នុងភាពច្របូកច្របល់ស្ទើរ២ថ្ងៃ ដោយសារការវាយប្រហារពីពួកតាលីបង់ ប៉ាគីស្ថាន និងកម្លាំងអន្តរាគមន៍របស់រដ្ឋាភិបាល កាលពីយប់ថ្ងៃអាទិត្យ រហូតដល់ព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០១៤។ ទោះបីជាយ៉ាងណា នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០១៤ ក្រុងការ៉ាជីនៅមានការច្របូកច្របល់នៅឡើយ។
ពួកបះបោរប្រដាប់ដោយអាវុធដែលមានអាវុធគ្រប់ប្រភេទ បានបើកការវាយប្រហារលើព្រលានយន្តហោះនោះប្រមាណជា៥ម៉ោង បណ្តាលឲ្យមានអ្នកស្លាប់ឡើងដល់យ៉ាងតិច២៨នាក់ ក្នុងនោះមានអ្នកវាយប្រហារ១០នាក់ក៏ស្លាប់ផងដែរ។ ការវាយលុកនោះប្រកាសទទួលខុសត្រូវដោយពួកតាលីបង់ ។
មន្ត្រីប៉ូលិសប៉ាគីស្ថានបានប្រកាសថា កម្លាំងរដ្ឋាភិបាលបានដណ្តើមកាន់កាប់ព្រលានយន្តហោះសំខាន់នោះរបស់ប្រទេសវិញហើយ ក៏ប៉ុន្តែស្នូរកាំភ្លើងបានលាន់ឮទៀតនាវេលាព្រឹកនោះ ខណៈដែលកងទ័ព និងកងកុំម៉ង់ដូពិសេសដែលបញ្ជូនទៅកាន់ទីនោះ( Pakistan army, Airport Security Force (ASF) បានប៉ះទង្គិចគ្នាជាថ្មីជាមួយពួកឧទ្ទាមតាលីបង់។
កាលពីយប់ ថ្ងៃអាទិត្យ មនុស្ស១៩នាក់បានស្លាប់ និង២៣នាក់បានទទួលរងរបួស។ អ្នកនាំពាក្យ Shahidullah Shahid, របស់ក្រុមតាលីបង់ប៉ាគីស្ថាន (the Tehrik-e-Taliban Pakistan (TTP), ថ្លែងថា យើងបានបន្តប្រតិបត្តិការនេះដើម្បិជាកាងសងសឹក ដែលកងទ័ពដឹកនាំដោយអាមេរិកបានឆ្មក់វាយប្រហារលើមេដឹកនាំពួកគេ (Hakeemullah Mehsud in)កន្លងមក (U.S. drone strike in November last year) ៕