ឯកឧត្តមស្រីឌឹកមានប្រសាសន៍ថាបោះឆ្នោតជូនគណបក្សប្រជាជនគឺយើងបោះឆ្នោតឲ្យខ្លួនឯង!

0

សួន លីណា

ព្រះវិហារ: បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺយើងបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជន គឺមាន ការអភិវឌ្ឍន៍រើកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ

និងវិស័យអនាចក្រ ល្បីរន្ទឺនៅលើឆាកអន្តរៈជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិយើងទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍរហូតមកទល់ និងបច្ចុប្បន្ន នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ស្រី ឌឹក សមាជិកកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកជាំក្សាន្ត ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋសមាជិក សជិការបក្សប្រជាជនកម្ពុជា ចំនួន២៤៩នាក់ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ។ ឯកឧត្តមមានប្រសាសន៍បន្តថា ចាប់តាំង២០១៧នេះ ទៅដល់ឆ្នាំ២០២៥ នៅតាមឃុំ-សង្កាត់ទូទាំងរាជធានីខេត្ត ក្នុងប្រទេសកម្ពុជា និងមានបណ្តាញអគ្គីសនីសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ឲ្យដល់គ្រប់ភូមិ និងគ្រប់ទីកន្លែង មានតម្លៃ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់មិនលើសពី៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និង៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់មិនលើសពី១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ បន្តតភ្ជាប់ផ្លូវគមនាគមន៍ពីទីប្រជុំជន ទៅឲ្យដល់គ្រប់ភូមិ ដោយធ្វើការកែលម្អផ្លូវលំជនបទ ពីផ្លូវដីគ្រួសក្រហម ទៅជាផ្លូវកៅស៊ូ ឬជាផ្លូវបេតុង អភិវឌ្ឍន៍ប្រព័ន្ធទឹកស្រោចស្រពដំណាំ សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីកាត់បន្ថយ ភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋ ។ បន្ទាប់ពីពិធីសំណេះសំណាលបានបញ្ចប់ ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកជាំក្សាន្ត និងលោកជំទាវ ចាន់ សាមីស្រីឌឹក រួមទាំងឯកឧត្តម និងលោក ជំទាវ ប្រធានអនុប្រធាន ក្រុមការងារចុះជួយឃុំ បានអញ្ជើញជាអធិបតីសម្ភោធអណ្តូងទឹកស្អាត ដាក់ឲ្យ ប្រជាពលរដ្ឋប្រើប្រាស់ ដោយចំណាយអស់ថវិការ(ចំនួន២៥០០ដុល្លាអាមេរិច) ជាអំណោយផ្ទាល់របស់ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ចាន់ សាមីស្រីឌឹក ។ គួរំលឹកថា ទីណាមានការលំបាក ទីនោះតែងតែមានវត្តមានឯកឧត្តម និងលោកជំទាវ រួមទាំងក្រុមការងារចុះជួយជាប់ជានិច្ច ៕