រថយន្ត​ក្រសួង​សុខាភិបាល​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ជាមួយ​ម៉ូតូ​​ បណ្តាល​ឲ្យ​២នាក់​ម្តាយ​កូន​ ស្លាប់​បាត់បង់​ជីវិត​ យ៉ាង​អាណោចអាធ័ម

0

កំពង់ចាម:​ ស្ត្រី​ម្នាក់​និង​កូន​ប្រុស​ អាយុ​២ឆ្នាំ​ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ ខណៈ​ដែល​២នាក់​ ម្តាយ​និងកូន​ បាន​ជិះ​ម៉ូតូ​១គ្រឿង​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ជាមួយ​

រថយន្ត​របស់​ក្រសួង​សុខាភិបាល​ កាល​ពី​វេលាម៉ោង​១១និង​៣០នាទី​ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកជាបួន​ មុខមន្ទីរផែនការខេត្តកំពង់ចាម ស្ថិត​ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញស្ត្រី​ម្នាក់​ឈ្មោះកាន់ ស្រីហ៊ី អាយុ២១ឆ្នាំ ជិះ​​ម៉ូតូ​១គ្រឿង​ ម៉ាក​ហុងដាឌ្រីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ​កំពង់ចាម​1M-2888​ ឌុបកូនប្រុសម្នាក់​ឈ្មោះ​ឆេង​ ឆាវឆាវ​ អាយុ២ឆ្នាំ ក្នុង​ទិសដៅ​ពី​ជើងទៅត្បូង​ លុះ​ដល់ត្រង់ចំណុច ផ្លូវបំបែកជាបួន ក៏បានបុក ជាមួយ​ និងរថយន្ត ដឹកបរិក្ខាពេទ្យ១គ្រឿង ពាក់ស្លាកលេខ ( រដ្ឋ12.3.0020) របស់ ក្រសួងសុខាភិបាល ដែលបើកបរដោយ​បុរស​ម្នាក់​ឈ្មោះឈុន លី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ​ភូមិសាមគ្គី៤ សង្កាត់ក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ បណ្តាលឲ្យក្មេង​រងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ចំណែកស្ត្រីជាម្តាយ ត្រូវរងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​ស្លាប់​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ​ពេទ្យ​។
ក្រោយពីកើតហេតុ​ សមត្ថកិច្ចបានឃាត់រថយន្ត​ និងអ្នកបើកបរ​ បញ្ជូន​ទៅកាន់​អធិការដ្ឋាននគរបាលក្រុងកំពង់ចាម​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕