កំលាំងសមត្ថកិច្ចផ្ទុះអាវុធបង្រ្កាបក្រុមអ្នកលេងជនជាតិចិន១៣នាក់ដែលបង្ករហិង្សានៅប្លុកម៉ាស្សាភ្នំខៀវសង្កាត់២ក្រុងព្រះសីហនុបង្ករការភ្ញាក់ផ្អើលទាំងព្រលប់

0

ខេត្តព្រះសីហនុ៖ ជនជាតិចិនចំនួន១៣នាក់ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចប៉ូលិស បន្ទាប់ពីពួកគេធ្វើសកម្មភាពវាយស្ត្រីម៉ាស្សា រួចតដៃជាមួយសមត្ថកិច្ច រហូតសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់

 

ទើបបង្រាបបាន។បន្ទាប់មកត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុរងចាំដោះស្រាយ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង8និង30នាទីយប់ថ្ងៃទី30ឧសភានៅចំនុចក្រុមទី24ភូមិ2សង្កាត់2ក្រុងព្រះសីហនុ។

ករណីបង្ក្រាបក្រុមបងធំចិនខាងលើនេះ លោក ហ៊ុន សូរិទ្ធី ស្នងការរង ទទួលផែនអន្តោប្រវេស្ត៍អោយដឹងយ៉ាខ្លីថា៖នឹងចាត់កាត់តាមផ្លូវច្បាប់។
ដោយឡែកអត្តសញ្ញាណឬសាវតាជនជាតិចិនទាំង១៣នាក់នេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

សូមបញ្ជាក់ជូនថា
ប្លុកភ្នំខៀវនេះតាមប្រភពបានអោយដឹងថាសំបូរស្រីស្រស់ជនជាតិវៀតណាមរកស៊ីម៉ាស្សាកោសជប់ ដ៍សុខសាន្តតាំងពីយូរយាណាស់មកហើយ។អ្នកខ្លះគេហៅទីនេះថា”កន្លែងស្រួល”។
ដោយឡែកសមត្ថកិច្ចនៅទីនោះគេកម្រឃើញចុះមានវិធានការតាមច្បាប់ណាស់បានត្រឹមតែតាមឃ្លាំមើលីិតាំងម៉ាស្សាកោសជប់រាល់ខែប៉ុណ្ណោះ។ជាងនេះទៀត
តំបន់ភ្នំខៀវនេះផងដែរក៍ជាតំបន់មួយស្មុគស្មាញពិសេសមានពាក់ពន្ធ័នឹងបញ្ហាគ្រឿងញៀនខុច្បាប់៕