មណ្ឌលគិរី: រថយន្ត២គ្រឿងដែលគេស្គាល់ថាជារថយន្តលោកស័ក្ត៣នៅខេត្តរតនគិរីមានឈ្មោះមីត្រូវបាននាយសង្កាត់រដ្ឌព្រៃឈើស្រុកកោះញែកបង្ក្រាបបាននៅវេលាម៉ោង៩-១៥នាទីយប់នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧នេះនៅក្នុងភូមិ មេមុំ ឃុំ រយ៉ ស្រុក កោះញែក ខេត្ត
មណ្ឌលគិរីដែលបញ្ជាផ្ទាល់ដោយលោក ឈួន សិរីវឌ្ឍន៍ ជានាយផ្នែករដ្ឌព្រៃឈើស្រុកកោះញែក។
បើតាមប្រភពអោយដឹងទៀតថាលោក មី ដែលពាក់ស័ក្ត៣នេះជាឈ្មួញដុះស្លែ រកសុីបទល្មើសព្រៃឈើជាយូយាណាស់មកហើយ ពុំដែលមានសម្ថកិច្ចឬជំនាញណាបង្រ្កាបបានម្តងនោះទេទើតែថ្ងៃទី២៩នេះ លោកឈួន សិរីវឌ្ឃន៍ លោកចុះអនុវត្តផ្ទាល់ទើបបង្រ្កាបរថយន្ត២គ្រឿងនេះ រថយន្តទី១ ជារថយន្តកាមរីបាឡែនដែលពាក់ស្លាកលេខភ្នំពេញ ២S 2155 និងរថយន្តវីស្តូដែលពុំមានស្លាកលេខ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ ខាងភ្ងាក់ងារខេមរាយើងបានទំនាក់ទំនងទៅ លោកឈួន សិរីវឌ្ឍន៍ ជានាយផ្នែករដ្ឌព្រៃឈើស្រុកកោះញែកលោកលើកឡើងថា លោកនិងបឹងប្រែងខិតខំបង្រ្កាបរាល់បទល្មើសទាំងឡាយណដែលកើតឡើងនៅក្នុងស្រុកកោះញែកនេះអោយទាល់តែបាន និងមិនបណ្តែតបណ្តោយមិនអោយមានរាល់បទល្មើសកើតឡើងនោះទេ រថយន្តទាំង២គ្រឿងនោះត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកោះញែក។
ប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែកសូមសំណូមពរដល់លោកអភិបាលខេត្តមណ្ឌលគិរី លោក វង្សសុខសេរីនាយខណ្ឌរដ្ឌព្រៃឈើខេត្តមណ្ឌលគិរីនិងលោក ឈួន សិរីវឌ្ឍន៍ ដាក់បញ្ជារចុះបង្រ្កាបបទល្មើសនៅតាដងផ្លូវជាតិពីស្រុកកោះញែកទៅខេត្តរតនគិរីផងចុះ៕