ភូមិចំនួន២នៃឃុំរហាត់ទឹកត្រូវបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជូីដីធ្លីលក្ខណ:ជាប្រព័ន្ធ

0

បន្ទាយមានជ័យ : ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៃមន្ទិររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យនិងមន្ត្រី អ្នកពាក់ព័ន្ធនៃ

អាជ្ញាធរដែនដីក្នុងនាមគណកម្មការដ្ឋបាលបានបទផ្សាយនូងឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជូីដីធ្លីលក្ខណ:ជាប្រព័ន្ធដែលប្រើប្រាសថវិការាជរដ្ឋាភិបាលជូនពលរដ្ឋសម្រាប់ភូមិអូរជួបនិងភូមិក-ស្វាយឃុំរហាត់ស្រុកមង្គលបូរីកាលពីថ្ងៃទី៣១ឧសភាឆ្នាំ២០១៧។
លោកប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យនិយាយកាលពីថ្ងៃទី៣១ឧសភា នាវត្តអូរជួបថា:ក្នុងខេត្ត មន្ទីរបានរៀបចំក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធចំនួន៣ក្រុមដែលបាននិងកំពុងចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធនៅសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ឃុំរហាត់ទឹកស្រុកមង្គលបូរី និងឃុំរហាល ស្រុកព្រះនេត្រព្រះ។
លោក ប្រាក់ ប៉ូលី និយាយបន្តថា: ការចុះបញ្ជីដីធ្លីមាន៥ដំណាក់កាល។ ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៅខេត្តបន្ទាយមានជ័យដំណើរការតាំងពីឆ្នាំ២០១២ មក ហើយមកទល់ពេលនេះ ធ្វើបាន៧១.២២៤ប័ណ្ណដែលគាំទ្រថវិកាដោយមូលនិធីប្រទេសកាណាដា អាល្លឺម៉ង់និងអៀឡង់ ឬដៃគូអភិវឌ្ឍន៍ ,គម្រោងម្ចាស់ផ្តល់ជំនួយនិងរាជរដ្ឋបាលកម្ពុជា។
ដោយឡែកសម្រាប់ការបិទផ្សាយនូងឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជូីដីធ្លីលក្ខណ:ជាប្រព័ន្ធដែលប្រើប្រាសថវិការាជរដ្ឋាភិបាលសម្រាប់ភូមិអូរជួបនិងភូមិក-ស្វាយឃុំរហាត់នេះ ៥១៣ក្បាលដី និងភូមិក ស្វាយចំនួន៧៤២ក្បាលដីដែលចែកជាដីលំនៅឋាន ដីកសិកម្ម ដីវត្ត ដីសាលារៀន ដីទំនាស់ ដីគ្មានទិន្នន័យនិងក្បាលដីរំលង។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍អបអរជាមួយពលរដ្ឋនៅភូមិនាតំបន់ជនបទនេះដែលទទួលបានការធ្វើប្លង់រឹងលើដីឬហៅថាចុះបញ្ជីសុរិយោដិដីធ្លី)ពេលនេះដើម្បីធានានូវសិទ្ធិរបស់អ្នកធ្វើជាម្ចាស់ឬកាន់កាប់។អាចយកទៅធានាខ្ចីប្រាក់។ជាឯកសារសំអារឹងមាំបើមានជម្លោះដី។ធ្វើអោយប្រសើរឡើងនូវការផ្ទេរអចលនវត្ថុ និងអាចបង្កើនហាងឆេងដីធ្លីអោយកាន់តែថ្លៃ។
លោក លី សារី រំលឹកថា ការចុះបញ្ជីនេះក៏នឹងធ្វើអោយដីធ្លីមានសុវត្ថិភាពផ្លូវច្បាប់ គ្មានអ្នករលោភ អ្នកប៉ះពាល់។ពោលគឹរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោហ៊ុនសែនជាប្រមុខ បានគិតគូរ យកចិត្តទុកដាក់និងលកកម្ពស់សេចក្តីសុខចម្រើន លើកកម្ពស់ជីវភាព។
លោកបានថ្លែងអំណរគុណដល់ការខិតខំរបស់ក្រុមការងារដែលអនុវត្តការងារចុះបញ្ជីកន្លងមក។ដោយឡែកលោកសូមអំពាវនាវអោយបងប្អូនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃទី៤មិថុនា ឆ្នាំ២០១៧ខាងមុខ៕ដោយ:ឃិន គន្ធា