ខេត្តប៉ៃលិន ៖ អូរព្រំដែនជាប់និងច្រកទ្វារអន្តរជាតិព្រំ ដែលភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិឆ្លងកាត់ កំពុងតែក្លាយទៅជាកន្លែងចាក់សំរាម ដែលបង្កឱ្យមានការប៉ះពាល់ ដល់បរិស្ថាន និងធ្វើឱ្យបាត់បង់សោភ័ណភាពខេត្ត ។
ប៉ៃលិនគឺជាខេត្តមួយដែលមានព្រំដែន ជាប់ទៅនិងប្រទេសថៃ ហើយជាខេត្តមួយ ដែលមានការអភិវឌ្ឍន៏ រីកចម្រើន ព្រោះជាតំបន់សេដ្ឋកិច្ចដោយមានច្រកទ្វារអន្តរ ជាតិ។ ច្រកទ្វារអន្តរជាតិព្រំគឺជាច្រកទ្វារសេដ្ឋកិច្ចដ៏ធំមួយ នៅភាគពាយព្យនៃប្រទេសកម្ពុជា ដោយមានការនាំចេញនាំចូលទំនិញយ៉ាងសកម្មតាមច្រកមួយនេះមិនតែ ប៉ុណ្ណោះភ្ញៀវទេសចរណ៍ជាតិអន្តរជាតិរាប់រយនាក់បានធ្វើដំណើរចេញ ពីប្រទេសថៃចួលមកដើរកម្សាន្តលេងនៅក្នុងប្រទេសកម្ពុជា ពិសេសក្នុងខេត្តប៉ៃលិន ។
គួរបញ្ជាក់ផងដែរថា ទោះបីជាច្រកសេដ្ឋកិច្ចមួយនេះមានការអភិវឌ្ឍរីកចម្រើនយ៉ាងណាក្តី ក៏ប៉ុន្តែគេនៅសង្កេតឃើញការរៀបចំសណ្តាប់ធ្នាប់ អនាម័យនៅមានកម្រិត ព្រោះតែសំរាមដែលគេយកទៅចាក់ចោលតាមមាត់អូរព្រំដែន ជាប់ច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ខាងក្រោយកន្លែងពិនិត្យ និងព្យាបាលជំងឺគ្រុនចាញ់ ដែលបង្កឱ្យមានការប៉ះពាល់ដល់ បរិស្ថាននិងបាត់បង់សោភ័ណភាពខេត្តទាំងមូល ។
ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិផ្សាព្រំ បានឲ្យដឹងថា៖ សំរាមដែលមាននូវភូមិផ្សារព្រំ គឺមានឡានអនាម័យខេត្តប៉ៃលិន ជាអ្នកមកដឹកយកទៅចោល តែមិនមែនមកយករាល់ថ្ងៃនោះទេ គឺ៣ថ្ងៃទើបមកយកម្តង ។ប្រភពបន្តថា៖ ម្យ៉ាងវិញទៀត បញ្ហាទឹកស្អុយក៏ជារឿងមួយសំខាន់ដែរ ព្រោះជារៀងរាល់ថ្ងៃឈើញមានទឹកស្អុយហូរកាត់ផ្លួវ នៅចំណុចកៀនផ្លូវឡើងកាស៊ីណូស៊ីសាលើ ។ ចំពោះបញ្ហានេះគួរតែលោកអភិបាលខេត្ត និងគណៈកម្មការច្រកទ្វារអន្តរជាតិព្រំ មានវិធានការឱ្យបានតឹងរឹងដើម្បីការពារបរិស្ថានឱ្យ បានល្អផងដែរ ៕