ផ្លូវបេតុងមួយខ្សែប្រវែង៤០០មទទឹង៥មកាត់តាមភូមិពលរដ្ឋត្រូវបានបើកការដ្ឋានសាងសង់ជូនពលរដ្ឋ

0

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២មិថុនា២០១៧នេះ ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុបានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែចេញពីម្តុំអូរ១ក្នុងភូមិ៥សង្កាត់លេខ៤ បំបែកពីផ្លូវមិត្តភាពឆ្ពោះទៅអតីតសាលាសង្កាត់លេខ១ (តំបន់

ឃ្លាំងលើ)ក្រុងព្រះសីហនុ។

លោកណុប ហេងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុអោយដឹងថា ផ្លូវនេះនឹងចាក់ក្រាលបេតុងទទឹង៥ម៉ែត្រនិងបណ្តោយជាង៤០០ម៉ែត្រ ដែលជាគំរោងថវិការបស់ខេត្ត ហើយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តជាអ្នកទទួលធ្វើផ្លូវនេះ។

ពាក់ពន្ធ័នឹងការធ្វើផ្លូវ បើកផ្លូវនិងកែលំអផ្លូវនេះដែរ ឯឧ យន្ត មីន បានថ្លែងបញ្ជាក់ គ្រាដែលឯកឧអញ្ជើញចូលរួមក្នុងពិធីចែកដីជូនពលរដ្ឋនៅតំបន់ក្បាលឆាយដូច្នេះ៖
(សូមចាក់ប្រសាសន៍ ឯឧ យន្ត មីន អភិបាលខេត្ត)

សូមបញ្ជាក់ជូនផងដែរថារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះផ្លូវជាច្រើនខ្សែក្នុងក្រុងព្រះសីហនុបាននឹងកំពុងធ្វើការកែលំអជាបន្តន្ទាប់ដើម្បីជាការឆ្លើយតបទៅនឹងសំណូមពរនិងតម្រូវការរបស់ប្រជាពលរដ្ឋ៕