ដោយ :បន្ទាយ
បន្ទាយមានជ័យ៖ ក្បួនហែឃោសនាគណបក្សប្រជាជនកម្ពុជាចុងក្រោយនៅបន្ទាយមានជ័យប្រវែងជាង៧ក្រុម ចេញពីក្រុងសិរីសោភ័ណទៅមង្គលបូរីកាលពីព្រឹកថ្ងៃទី២មិថុនាឆ្នាំ២០១៧។
ដំបូងពួកគេបានជួបជុំគ្នាលើអតីតផ្លូវភ្លោះនាភូមិគោរដ្ឋានសង្កាត់អូរអំបិលកណ្តាលក្រុងសិរី
សោភ័ណ នាមុខស្នាក់ការគណបក្សខេត្តដោយមានការអញ្ជើញចូលរួមជាអធិបតិពីលោក កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោក អ៊ុង អឿននិងមន្ត្រីក្រុមការងារចុះជួយ មន្ត្រីថ្នាក់ដឹកនាំមូលដ្ឋាន មន្ត្រីបក្សជាមួយសមាជិកជាង១មឺុននាក់ប្រារព្ធពីធីបិទឃោសនាបោះឆ្នោតជ្រើសរើសឃុំសង្កាត់អាណត្តិទី៤ ។
នៅម៉ោង៨ព្រឹកអង្គពិធីបានសណ្តាប់សារនយោបាយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីតាមប្រព័ន្ធផ្សព្វផ្សាយពីរាជធានីភ្នពេញ។
តមកក្បួនប្រវែង៥គមបានចេញទៅទិសខាងលិចតាមផ្លូវជាតិលេខ៥ កាត់តាមរង្វង់មូលរូបអវតាលោកិស្វរ:ព្រហស្ថ៣២និងមុខសាលាខេត្តទៅសង្កាត់ទឹកថ្លារួចកាត់តាមវិថី៧មករាកាត់មុខសួនឧស្សាហកម្មសុីសូផុន រមណីយដ្ឋានសួនស្នេហ៍ជនបទ រួចសាលាក្រុង ហើយកាត់តាមផ្លូវជាតិលេខ៥៦,លេខ៦ រួចឆ្ពោះទៅទិសខាងត្បូងការ់តាមរង្វង់មូលរូបជំទាវស្រីគ្រប់លក្ខណ៍ ហើយសំដៅទៅទីរួមស្រុកមង្គលបូរី
ក្បួនបានឈប់នៅមុខវត្តឬស្សីឃុំឬស្សីក្រោកទីរួមស្រុក ហើយលោក កែ គឹមយ៉ាន និងមន្ត្រីថ្នាក់ដឹកនាំបានឡើងលើវេទិការថយន្ត។លោក កែ គឹមយ៉ាន បានថ្លែងសារនយោបាយចុងក្រោយដ៏វែងមួយអំពីគោលនយោបាយគណបក្សនិងសូមអំពាវនាវអោយសមាជិកគណបក្សប្រជាជនកម្ពុជានិងងពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជូនបេក្ខជន នារីក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជានាថ្ងៃទី៤មិថុនា អោយបានគ្រប់គ្នាកុំបីខកខានឡើយ។
ឯនៅស្រុក ក្រុងដទៃទៀតក៏ដង្ហែឃោសនាចុងក្រោយទ្រង់ទ្រាយធំ តូចផងដែរ។
គណបក្សនេះ៣ឃុំនៅថ្មពួកជាង២.៥០០នាក់នឹងដង្ហែបិទយុទ្ធនាការ។
លោក ហី គឹមសេង ប្រធានលេខាធិការដ្ឋានគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យនិយាយថ្ងៃទី២មិថុនាថា :ស្ថានភាព សកម្មភាពនិងសន្តិសុខ សុវត្ថិភាពក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនេះដំណើរការល្អ រលូននិងបរិយាកាសរីករាយ៕