ព្រះវិហារៈ ស្រ្តីមេម៉ាយបានំណូមពរឲ្យ អភិបាលខេត្តព្រះវិហារ និងស្ថាប័នតុលាការ ជួយរកភាពយុត្តិធម៌ជូនគាត់ផង ដោយសារតែ ប្អូនថ្លៃរបស់គាត់ បាននាំបក្ខពួកមករំលោភយកដីរបស់គាត់ ថែមទាំងបានគំរាមសំលាប់គាត់ចោលបើកាលណាហ៊ានតវ៉ា ថែមទាំងបានយកគ្រឿងចក្រ មកឈូសឆាយដំណាំស្រូវរបស់គាត់ចោលកាលថ្មីកន្លង ទៅនេះ ក្នុងនោះក៏បានជំរាបជូនដល់មេឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ តែអំណាចរបស់បក្ខពួកនិយាយ របស់ក្រុមរំលោភ ធ្វើឲ្យមេឃុំគ្មានលទ្ធភាពដោះស្រាយជូន ក៏បានបញ្ជូនទៅអភិបាលស្រុកគូលេន របស់មកដល់ ពេលនេះមានសភាពស្ងាត់ឈឹងដោយគ្មានដំណោះស្រាយ ដោយសារតែបក្ខពួករំលោភដីគាត់និយាយថា មិនចាំបាច់ទៅប្តឹងស្រុកទេ ពួកគេបានប្តឹងមុនហើយ ឲ្យតែអ្នកណាប្តឹងមុនអ្នកនោះឈ្នះ។
លោកស្រី ស្វាយ មុំ ជាស្រ្តីមេម៉ាយ អាយុ ៥២ឆ្នាំ មានកូន៦នាក់ រស់នៅភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ បានរៀបរាប់ប្រាប់ថា គាត់មានដីសរុបចំនួន២០ហិចតា ស្ថិតនៅចំនុច ខ្នាតាផ្លុង ឃុំស្រយ៉ង់ ជាប់ព្រំប្រទល់ខេត្តសៀមរាប ដោយបានកាន់កាប់និងអាស្រ័យផលមករហូត ចាប់តាំងពីឆ្នាំ២០០២ រហូតមកដល់សព្វថ្ងៃ កាលប្តីគាត់នៅរស់ធ្វើទាហាននៅព្រះវិហារ គាត់បានបែងចែកឲ្យប្អូនថ្លៃធ្វើស្រែ លុះប្តីគាត់បានស្លាប់នៅសមរភូមិព្រះវិហារ ស្រាប់តែប្អូនថ្លៃបានលួចធ្វើសំបុត្រកាន់កាប់ដីគាត់ ក្នុងនោះបានមកប្តឹងលោកមេឃុំ ស្រយ៉ង់ តែដោយសារតែមេឃុំអាណត្តិមុនជាបក្ខពួគរបស់ក្រុមគេ ក៏បានបង្ខំឲ្យគាត់យកលុយជំនួសថ្លៃដី ថែមទាំងនិយាយ ថាបើយកលុយ ក៏ពួកគេយកដី បើមិនយកលុយក៏ពួកគេយកដី តែទីបំផុតស្រ្តីមេម៉ាយពុំបានទទួលលុយរបស់ពួក គេឡើយ ។
លោកស្រី ស្វាយ មុំ បានបន្តថា មកដល់ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០១៧លោក ភឹម ក្រាញ់ ដែលត្រូវជាប្អូនថ្លៃ បានំាបក្ខពួកនាំយក គ្រឿងចក្រមកឈូស ភ្ជួរដំណាំស្រូវរបស់នាងខ្ញុំ ធ្វើឲ្យខូចខាត ហើយបានគំរាមគំហែង មិនអោយធ្វើស្រែនៅទីនេះ ដែលមានបក្ខពួក ឈ្មោះ ខៀវ សារ៉ន ប្រុស លោក ប៉ាត ប៉ូន ប្រុស លោក ហម ស៊ីម លោក ជីម កូវ លោក ភឹម ណាល់ លោក អ៊ុច ប៊ុនរិទ្ធ បានអះអាងថាខ្លួនជា នៅអង្គភាព ឌឺបេអគ្គបានជំរិតទាលុយ កូនគាត់៣លានរៀលកន្លងមក ក្នុងសភាពឈ្លោះទាស់ទែងគ្នា លោក ភឹម ណាល់ ដែលត្រូវជាប្អូនថ្លៃបានគំរាម បាញ់បងថ្លៃចោលកូនទាំង៦នាក់ អ្នកស្រី បានបន្តថាដីនៅចំនុចនេះ ពុំទាន់មានប័ណ្ណប្លង់កម្មសិទ្ធទាំងអស់គ្នា តែបានអាស្រ័យផលដំណាំស្រូវ ជាមួយនឹងប្តីគាត់ឈ្មោះ ភឹម
វ័ល្ល ត្រូវជាបងបង្កើតរបស់ លោក ភឹម ក្រាញ់ ដែល នាំបក្ខពួកមករំលោភយកដីគាត់ រឿងរ៉ាវនេះមិនអាចដោះស្រាយនៅឃុំបាន ទើបនាងខ្ញុំបានមកដាក់ពាក្យបណ្តឹង លោក ភឹម ក្រាញ់ ត្រូវជាប្អូនថ្លៃ មកស្ថាប័ន តុលាការខេត្តព្រះវិហារ ដើម្បីឲ្យជួយរកយុត្តិធម៌ កន្លងមកលោក អភិបាលរងស្រុក និងស្ថាប័នជំនាញ សូរិយោដីបានចុះទៅទីតាំងដីខាងលើ ដើម្បីរកការពិតពីព្រំដី តែលោក ភឹម ក្រាញ់មិនព្រមចុះទៅជាមួយសមត្ថកិច្ច ទើបមិនអាចដោះស្រាយបាន តែដល់នាងខ្ញុំទៅធ្វើស្រែ ពួកគេទៅកាប់បំផ្លាញ។
ទាក់ទិននឹងទំនាស់បញ្ហាដណ្តើមដីធ្លី លោក មេឃុំ បច្ចុប្បន្នបានឯកភាពថា ដីខាងលើពិតជាដីរបស់លោក ស្រី ស្វា មុំ បានកាន់កាប់ធ្វើស្រែធ្វើចំការមកយូរហើយ ហើយលោកព្យាយាមរកដំណោះស្រាយជូនគ្រួសារជនរងគ្រោះដែរ តែអស់លទ្ធភាព ទើបមានតែស្ថាប័នតុលាការទេ ដែអាចរកយុត្តិធម៌ឲ្យបាន ចំណែកប្រជាពលរដ្ឋ ជាច្រើនបានហួសចិត្តយ៉ាងខ្លាំងចំពោះលោក ភឹម ក្រាញ់ ដែលដាច់ចិត្តធ្វើបាបបងថ្លៃ អាងតែបងរបស់ខ្លួនស្លាប់ទៅ មិននឹកស្រណោះក្មួយៗអីបន្តិច រំលោកយកដីបងថ្លៃតែម្នាក់ឯងមិនអស់ចិត្ត បែរជានាំបក្ខពួកមករំលោភយកដីបងថ្លៃថែម ទៀត ប្រជាពលរដ្ឋជាច្រើន បានសំណូមពរឲ្យ អភិបាលខេត្តព្រះវិហារ និងស្ថាប័នតុលាការជួយរកភាពយុត្តិធម៌ឲ្យ ស្រ្តីម្នាក់នេះផង ។




































