ខេត្តរតនគិរី: បុរសម្នាក់ដាច់ចិត្តធ្វើអត្តឃាតខ្លួនឯងយកករមាចងកសម្លាប់ខ្លួនចោលប្រពន្ធនឹងកូន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទាបភ្លឺ
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នៅត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិប៉ាជន់ឃុំឯកភាពស្រុកអូរជុំ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះគិង មិល ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិទំពួន រស់នៅភូមិឃុំកើតហេតុខាងលើ។
មន្ត្រីដដែលបានបន្តថា មូលហេតុ : ជនរងគ្រោះផឹកស្រាស្រវឹងរករឿងខឹងប្រពន្ធកូន ឈានទៅដល់ធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកត្រួតពិនិត្យនឹងធ្វើកុសល់វិច័្ចយពិតជាធ្វើអត្តឃាតខ្លួនឯងពិប្រាកដមែន។
ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច។ដោយ: យក្ខឡោម