ការិយាល័យបោះឆ្នោត១.០១៩ នៅបន្ទាយមានជ័យទទួលអ្នកបោះឆ្នោតពេញៗនៅ១ព្រឹក-ថ្ងៃត្រង់ទី៤មិថុនា២០១៧

0

បន្ទាយមានជ័យ :ការិយាល័យបោះឆ្នោតចំនួន១.០១៩ការិយាល័យដែលភាគច្រើនស្ថិតក្នុងសាលារៀន វត្តអារាមនៅឃុំសង្កាត់ទាំង៦៥ នៃ៩ស្រុកក្រុងនៃទូទាំងខេត្តបន្ទាយមានជ័យបានបើកទ្វារតាំងពីមុនម៉ោង៧ ព្រឹកហើយទទួលអ្នកបោះឆ្នោតយ៉ាងច្រើនកកកុញមកបោះឆ្នោតនាថ្ងៃទី៤មិថុនា២០១៧នេះ។
លោក ហី គឹមសេង ប្រធានលេខាធិការដ្ឋានគណកម្មការជាតិរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យអោយសុីអីុអិនដឹងថ្ងៃទី៤មិថុនាថា: ១ព្រឹកដល់ថ្ងៃត្រង់នេះ ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅរលូន សណ្តាប់ធ្នាប់ របៀបរៀបរយល្អ អាចទទួលយកបាន។គេមិនទាន់ទទួលព័ត័មានពីបាតុភាពនិងករណីអវិជ្ជមានណាមួយទេ។
លោក ហិ គឹមសេង និយាយបន្តថា:ចំនួនអ្នកបោះឆ្នោតពិតជាបានមកច្រើន ប៉ុន្តែមិនទាន់សរុបមនុស្សនិងភាគរយបាននៅឡើយ។ប៉ុន្តែចំនួននេះអាចច្រើនជាងពាក់កណ្តាលក្នុងចំណោមអ្នកមានសិទ្ធិនិងបានចុះឈ្មោះបោះឆ្នោតក្នុងខេត្តចំនួន៣២៣.៩៥៦នាក់។
ពោលគឺការិយាល័យទាំង១.០១៩ក្នុងខេត្តមានមនុស្សពេញៗ។ហើយក៏គ្មានការិយាល័យណាត្រូវទឹកលិចឬរំខានដែរ ទោះជានៅតំបន់ទើបលិចទឹកមុននេះនៅសង្កាត់/ក្រុងប៉ោយប៉ែត។នៅឃុំគោករមៀត ឃុំគំរូស្រុកថ្មពួកនិងឃុំទ្រាសស្រុកស្វាយចេកក្តី។
កម្លាំងសន្តិសុខ មន្ត្រីការិយាល័យបោះឆ្នោត មន្ត្រីគណ:កម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោតនិងអ្នកសង្កេតការណ៍ពីអង្គការ សមាគមក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយជាច្រើនដែលអ្នកយកព៍ត័មានយើងបានសម្ភាសបានបង្ហាញថា ស្ថានការណ៍ទទៅនៃដំណើរការបោះឆ្នោតគឺស្ថិតបរិយាកាសល្អ ទាំងសន្តិសុខ សុវត្ថិភាព ទាំងភាពសេរីប្រជាធិបតេយ្យ ពហុបក្ស។
លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យថ្លែងប្រាបសុីអុីអិនថា : លោក ឃើញអ្នកបោះឆ្នោតបានរូតរះមកបោះឆ្នោតតាំងពីព្រលឹម ហើយតម្រង់ជួរគ្នាយ៉ាងវែង តាមលំដាប់ដោយគ្មាននណាដណ្តើមសិទ្ធិអាទិភាពពលរដ្ឋបានឡើយ។
ចំណែកលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យវិញនិយាយថា :លោកឃើញពលរដ្ឋជាអ្នកបោះឆ្នោតសប្បាយ រីករាយ ក្អាកក្អាយហើយនិងមានសិទ្ធិនយោបាយស្មើៗគ្នាដោយគ្មានខ្លាចឬព្រួយបារម្ភ គ្មានការគម្រាមកំហែងឡើយ។
លោកនិយាយដែរថា ពីយបើថ្ងៃទី៣មិថុនា មានសភាពខ្យល់បោកបក់ រកកលភ្លៀង។តែនៅ១កំណាត់ថ្ងៃទី៤មិថុនា ជាពេលដំំណើរការបោះឆ្នោតនេះ អាកាសធាតុត្រជាក់ មេឃស្រឡះល្អ។
ប៉ុន្តែប្រភពព័ត័មានពីព្រំដែនកម្ពុជា ថៃវិញអោយដឹងថា មានពលករខ្មែរទៅធ្វើការនៅប្រទេសថៃបានវិលមកចូលរួមបោះឆ្នោត៕ដោយ:ឃិន គន្ធា