ខេត្តរតនគិរី: ជនសង្ស័នម្នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូកាលពីវេលាម៉ោង៩នឹង៣០នាទីថ្ងៃទី៥ខែ មិថុនាឆ្នាំ២០១៧កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសេសាន សហការជាមួយកម្លាំងនគរបាល
វិរះការពារព្រំដែនគោកលេខ៦២៣ចំនួន៥នាក់ដឹកនាំដោយ លោកអនុសេនីយ៍ទោ គង់ សុភី និងលោកអនុសេនីយ៍ត្រី ថេង អៀប បានចុះទៅដល់ចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេវ ប្លល ភេទ ប្រុស អាយុ២១ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ។
មន្ត្រីដដែលបានបន្តថា ដកហូតម៉ូតូបានចំនួន១គឿង ហើយបានស្រាវជ្រាវបន្ត រកឃើញម៉ូតូចំនួន២គ្រឿងទៀត នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
ដែលជនសង្ស័យខាងលើនេះលួចយកលក់ទៅឲ្យឈ្មោះ ក្លាន ថើម និង១គឿងទៀត បានដូរទៅឲ្យឈ្មោះ ពូយ ហៀងនៅភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ។
ចំណែកម៉ូតូ២គឿងមានម្ចាស់នៅភូមិគ្រៀង ឃុំគិចុង ស្រុកបរកែវម្ចាស់ម៉ូតូទី១- ឈ្មោះ រចំ ល្វែង ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិ ទំពួន ម៉ូតូម៉ាក់វេវឆ្លាម ពណ៌ខ្មៅ ដែលបាត់កាលពីនៅថ្ងៃទី២០ខែមិនាឆ្នាំ២០១៧ម្ចាស់ម៉ូតូទី២- ឈ្មោះ រចំ យ៉េន ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិទំពួន ម៉ូតូម៉ាក់វេវឆ្លាម ពណ៌ក្រហម ដែលបាត់កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៧
បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ
កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តចាត់បន្តតាមនិវិធីច្បាប់។
ដោយឡែកម៉ូតូ២គ្រឿងនគរបាលស្រុកអូរយ៉ាដាវបានប្រគល់ទៅឲ្យម្ចាស់ដើមវិញ។ដោយ: យក្ខឡោម