កំពង់ធំៈ មហាជនបានកោតសរសើរយ៉ាងខ្លាំង នូវស្នាដៃអនុវត្តច្បាប់របស់ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកកំពង់ស្វាយ ដែលមានគុណបំណាច់លើប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ ទប់ស្កាត់បង្រ្កាប រាល់បទល្មើសនានា ជាក់ស្តែង ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកកំពង់ស្វាយសហការជាមួយកម្លាំងប្រជាការពារភូមិស្ទាក់ចាប់បាន បន្ទាប់ពីដែលជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូហុងដាឌ្រីមចេញពីខេត្តសៀមរាប។
ជនសង្ស័យម្នាក់ ឈ្មោះរ៉ា លីន ភេទប្រុសអាយុ១៩ឆ្នាំសព្វថ្ងៃស្នាក់នៅភូមិតំបន់អូកូតស្រុកសណ្តាន់ខេត្តកំពងធំបានលួចម៉ូតូចេញពីខេត្តសៀមរាប ហើយបានធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ៦ទាំងកណ្តាលយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅចំនុចភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមការឲ្យដឹងពីកិច្ចបានឲ្យដឹងថា ជនសង្ស័យជាបុគ្គលិកបំរើការនៅហាង លក់សាច់អាំង យីហោ ឈ្មោះវ៉ាន ឆេងប៉ោ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយពីបានធ្វើការឲ្យថៅកែទុកចិត្ត ក៏សម្រេចចិត្ត លួចម៉ូតូថៅកែហាងរបស់ខ្លួន នៅព្រលប់ថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០១៧ ខណៈពេលម្ចាស់ហាងចេញមិននៅផ្ទះ ក្រោយពីបានធ្វើសកម្មភាពលួចរួច បានជិះចេញពីខេត្តសៀមរាបឆ្ពោះមកខេត្តកំពង់ធំ គោលបំណង ទៅស្រុកកំណើត តែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបានមុន ហើយបញ្ជូនទៅសាកសួរនៅអធិការស្រុកកំពង់ស្វាយ ។
ជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នូវចំពោះមុខសមត្ថកិច្ចជានសង្ស័យបានសារភាពថា!ខ្លួនគេទើបតែទៅស៊ីឈ្នួលគេបានជាង១សប្តាហ៏ប៉ុណ្នោះ ដោយឃើញម្ចាស់ហាងខាងលើទុកកូនសោរលើតុ ទើបលួចយកតែម្តង ចំនែកម៉ូតូ ម៉ាកឌ្រីមសង់ ពណ៍ខ្មៅ១គ្រឿងនោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់ដើមវិញ។
ដោយ ប៊ុន រដ្ឋា





































