ខេត្តព្រះសីហនុ៖ កិច្ចប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្ម នៅកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចបន្ទប់ជួលដែលស្ថិតក្នុងក្រុម៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ចំនួន ៦នាក់ ដោយក្នុងនោះ(ជនជាតិ ចិន ២នាក់) ព្រមទាំងបានដកហូតម៉ូតូ សរុបចំនួន ៤៨គ្រឿង ដែលបានពាក់ពន្ធ័និងអំពើលួច ។
លោកវរសេនីយ៍ឯក តី វិសាល អធិការ នៃនគរបាលក្រុងព្រះសីហនុ បានធ្វើបទសម្ភាសន៍ឱ្យដឹងថាក្នុង ករណីខាងលើនេះបន្ទាប់ពីលោកទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលជាប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុភ្លាមៗនោះលោកបានដឹកនាំកម្លាំងនិងមានការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ឯក ស រដ្ឋាស្នងការន គរ បាល ខេត្ត ឲ្យចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ក្រុមចោលលួចដែលប្រជាពលរដ្ឋបាន ដាក់ពាក្យ បណ្ដឹង។
ជាលទ្ធផលក្នុងករណីនេះកងកម្លាំងអធិការក្រុងភ្លាមៗបានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់។ ជនសង្ស័យទាំង០៤នាក់ក្រោយធ្វើការសាកសួរ បានឆ្លើយសារភាពថា ពួកគេធ្វើសកម្មភាពលួចកាច់កម៉ូតូពិត ប្រាក ដមែន ហើយពួកគេក៏បានបន្តយកម៉ូតូទៅបញ្ចាំ និងលក់នៅទីតាំងមួយកន្លែងដែលស្ថិតនៅក្នុង ភូមិ ៥សង្កាត់លេខ៤ក្រុងខេត្តព្រះសីហនុ។បន្ទាប់ពីជនសង្ស័យបានឆ្លើយសារភាពកងកម្លាំងអធិការក្រុងបន្តស្រាវជ្រាវទីតាំង ទទួលបញ្ចាំម៉ូតូចំនួន០២កន្លែងរបស់ជនជាតិចិន( គ្មានច្បាប់អនុញ្ញាត)បានរកឃើញម៉ូតូពាក់ព័ន្ធ ទទួលបញ្ចាំងខុសច្បាប់និងម៉ូតូ ទទួល ផល ចោរកម្មចំនួន៤៨គ្រឿង ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការ ឃាត់ខ្លួន ជនជាតិចិន ចំនួន០២នាក់ដែលជាម្ចាស់ទីទីតាំងទទួលបញ្ចាំងខាលើផងដែរ។
ជនសង្ស័យ ៖១.ឈ្មោះ រ៉ូ វាសនា ហៅទីន ភេទប្រុ ស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ២ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ (ជនដៃដល់ក្នុងអំពើលួច)។២.ឈ្មោះ ប៉ែន សំណាង ហៅវីន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុង.ខេត្តព្រះសីហនុ (ជនដៃ ដល់ក្នុងអំពើលួច)។៣.ឈ្មោះ កែវ សុភី ហៅញ៉ាញ់ធំ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅក្រុមទី៣៥ ភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ដែលជា(មេក្លោង)។៤.ឈ្មោះចាំងហៃហៅអាយួន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(សមគំនិត) ។ ចំណែកជនជាតិចិន ដែលពាក់ព័ន្ធ ទទួលផលចោរកម្មមានឈ្មោះ ៖១-ឈ្មោះ YE YYUMING ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅកន្លែងទទួលបញ្ចាំ(ក្នុងអំពេីទទួលផលចោរកម្ម)។២-ឈ្មោះ ZHAO JIANLIN ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅកន្លែងទទួលបញ្ចាំ(ក្នុងអំពើទទួលផលចោរកម្ម)។ ចំពោះ ៤៨គ្រឿង ក្នុងនោះម៉ូតូចំនួន ៩គ្រឿងគឺជាផលនៃអំពើលួច រីឯម៉ូតូ ៣៩គ្រឿងទៀតជាម៉ូតូទទួលបញ្ចាំង ខុស ច្បាប់ហើយភាគច្រើនម៉ូតូទាំងនោះមិនមានផ្លាកលេខ(ម៉ូតូអត់ពន្ធ) បច្ចុប្បន្នម៉ូតូទាំងអស់ខាងលើនេះអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានរក្សាទុកដើម្បីធ្វើការស្រាវជ្រាវបន្តនីតិវិធី និងស្វែងរកម្ចាស់មកទទួលយកម៉ូតូទៅវិញចំណែកជជនសង្ស័យទាំង ៦នាក់ ខាងលើ ត្រូវបានកម្លាំង ជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារស្រាវជ្រាវឈានដល់បង្ក្រាបអំពើចោរលួច និងអំពើ ទទួល ផលចោរកម្មយ៉ាងឆាប់រហ័សដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ក្នុងនោះមានជនជាតិចិនចំនួន ២នាក់ព្រមទាំងបានដកហូតនៅវត្ថុតាងម៉ូតូចំនួន ៤៨គ្រឿង ។
ក្នុងនោះដែរលោកអភិបាលខេត្តក៏បានធ្វើការណែនាំដល់អធិការនគរបាលក្រុងត្រូវពិនិត្យមើលឯក សារកាតគ្រីម៉ូតូនិងត្រូវពិនិត្យឲ្យបានច្បាស់លាស់មុននិងប្រគល់ជួនម៉ូតូទៅជនរងគ្រោះជាម្ចាស់ម៉ូតូវិញ។ក្នុងនោះលោក គួច ចំរើន ក៏បានបញ្ជាក់ថា៖ចំពោះម៉ូតូទាំងនេះមិនមែនជាការដកហូតនោះទេគឺយើង យកមករក្សាទុក ដើម្បីស្វែងរកយុត្តិធម៌ ផ្តល់ឪ្យម្ចាស់វិញដែលបានបាត់បង់ យើងមិនអាចវាយតម្លៃបានទេ ត្រូវទៀមទារឪ្យម្ចាស់ចូលរួម បង្ហាញឯកសារ ម៉ូតូ ដើម្បីរួមគ្នាធ្វើការដោះស្រាយ ហើយអ្នកដែលមានឯកសារ ត្រឹមត្រូវ យើងនឹងផ្តល់ម៉ូតូជូនទៅម្ចាស់ដើមវិញ អ្នកដែលមិនមានសាវតាច្បាស់លាស់ ត្រូវទុកធ្វើការពិនិត្យ ស្រាវជ្រាវបន្ត ចៀសវាងការភន្តច្រលំ ។
ក្នុងករណីបង្ក្រាបខាងលើនេះ ជាលើកទឹកចិត្ត លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បាននាំយក ថវិកាចំនួន ១០លានរៀល ឧបត្ថម្ភជូនដល់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ផងដែរ៕នាគសមុទ្រ