ឈើប្រណិត​ជាច្រើន​ឡាន​ត្រូវបាន​ដឹក​ចេញពី​ក្នុង​ដី​គ្រប់គ្រង​ដោយ​បរិស្ថាន​ឬ​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឪ​រ៉ា​ល់​

​កំពង់ស្ពឺ​ ៖ ​ឈើប្រណិត​គ្រប់​ប្រភេទ​ត្រូវបាន​ដឹង​ថា​កំពង់​សំរ៉ុ​កដឹក​ចេញ​ជា​រៀងរាល់​យប់​តាម​ចំណុច​មួយចំនួន​ដូច​ជា​ស្រែ​កិន​,​អូរ​ត្រាវ​,​ច្រក​ចម្លង​ទាវ​,​ចំណុច​ភ្នំសេក​ប្រណាំង​និង​មាន​ជា​ច្រើន​កន្លែង​ទៀត​ក្នុង​ស្រុក​ភ្នំស្រួច​និង​ស្រុក​ឪ​រ៉ាល់​ដែល​ជា​ដែនដី​គ្រប់គ្រង​ដោយ​សមត្ថកិច្ច​ជំនាញ​

បរិស្ថាន​ដែល​មាន​លោក​ហេង​.​គួន​ជា​ប្រធាន​មន្ទីរ​បរិស្ថា​ន​ខេត្ត​កំពង់ស្ពឺ​ជា​អ្នកគ្រប់គ្រង​។​
​យោង​តាម​សេចក្តី​រាយ​ការណ៏​ថា​ក្នុង​មួយ​យប់ៗ​មាន​ឡាន​ជាច្រើន​គ្រឿង​បាន​ដឹក​ឈើប្រណិត​តាម​ច្រក​និង​ចំណុច​ខាងលើ​រាប់​សិប​គ្រឿង​ដែល​ឡាន​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា​មាន​អ្នក​រត់ការ​ជា​មន្ត្រី​កងកំលាំងប្រដាប់អាវុធ​គ្រប់​អង្គភាព​ប្រសេកប្រសាច​ទាំងយប់​ទាំង​ថ្ងៃ​លើ​ជំនួញ​ឈើ​នេះ​។​
​ទន្ទឹម​និង​មាន​សេចក្តី​រាយ​ការណ៏​ខាងលើក៏​មាន​ការ​ខ្សិប​តៗ​គ្នា​ថា​ឡាន​ដែល​ដឹក​ឈើប្រណិត​ទាំងនោះ​បើ​មិន​មាន​ការឃុបឃិត​និង​ត្រូវ​គ្នា​ជាមួយ​មន្ត្រី​ឬ​លោក​ប្រធាន​បរិស្ថាន​ទេ​កុំ​សង្ឍឹមថា​បាន​ដឹក​ឈើ​ទាំងនោះ​បាន​ពី​ព្រោះ​ផ្លូវ​ដែល​ចេញ​ឈើប្រណិត​ទាំងនោះ​សុ​ត​តែ​គ្រប់គ្រង​ដោយ​ដែន​សមត្ថកិច្ច​បរិស្ថាន​ទាំងស្រុង​។​
​ប្រភព​បាន​បញ្ជាក់​ថា​សព្វថ្ងៃ​មាន​ឈ្មួញ​ជាច្រើ​បានយ​ក​លេះតែ​រឿង​ដី​សប្បទាន​ដែល​មាន​ក្រុមហ៊ុន​ជាច្រើន​កំពង់​គ្រប់គ្រង​ហើយ​បាន​យក​ឈើ​ពី​ចំណុច​ផ្សេង​មក​លាក់ទុក​កែឆ្នៃ​លួច​ដឹក​ចេញ​យ៉ាង​គគឹក​គគ្រេង​ដោយ​បាន​សែនព្រេន​ដល់​ជំនាញ​បរិស្ថាន​យ៉ាង​ក្រាស់ក្រែល​ទើប​អាច​ប្រព្រឹត្ត​បាន​យ៉ាង​រលូន​បែបនេះ​។​
​ជាក់​កាលពី​កន្លងទៅ​មាន​ការបង្ក្រាប​ឡាន​ដឹក​ឈើ​ស្ទើរ​គ្រប់​ករណី​ដែល​ឈើប្រណិត​ទាំងនោះ​ត្រូវបាន​ដឹក​ចេញពី​ចំណុច​ខាងលើ​ក្នុងស្រុក​ឪ​រ៉ា​ល់​និង​ស្រុក​ភ្នំស្រួច​ក្នុង​ដី​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឪ​រ៉ាល់​ដែល​មាន​លោក​ហេង​.​គួ​ន​និង​លោក​ឈុន​.​ឈៀ​ហេង​ជា​អ្នកគ្រប់គ្រង​។​
​ថ្មីៗ​នេះ​ត្រូវ​បាន​រាយ​ការណ៏​ថា​លោក​ហេង​.​គួន​ប្រធានបរិ​ស្ថាននិង​លោក​ឈុន​.​ឈៀ​ហេង​បាន​បើក​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ធ្នង់​ដែល​កំពង់​ត្រូវប៉ាន់​ដឹក​ចេញ​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​អ​នាធិ​តេ​យ្យ​តាម​ចំណុច​ដែល​ខ្លួន​គ្រប់គ្រង​តាម​គ្រប់​រូបភាព​មិនដែល​បង្ក្រាប​ឡើយ​។​
​មាន​មតិ​មហាជន​បាន​លើកឡើង​ថា ឈើ​ឈរ​ជា​ឈើ​របស់​មេព្រៃ  លុះ​ដល់​ឈើ ដេក​ដី​ជា​ឈើ​របស់​បរិស្ថាន  តែបើ​ឈើ​ឡើង​ដល់​លើ​ឡាន  ជា​ឈើ​យោធា ប៉េអឹម   ហើយ​បើ​ឈើ​ណា​ខ្លឹមៗ ជា​របស់​ឧញ្ញ៉ា ចំពោះ​ពលរដ្ឋ​វិញ​កាប់​ដុត​ធ្យូង  ដឹកអុស​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ឈើ​ទាំងនោះ​ខុសច្បាប់​១០០%(​នេះ​ជា​រឿង​ពិត​ក្នុង​ខេត្ត​កំពង់ស្ពឺ​) ។​
​ដោយឡែក​លោក​ហេង​.​គួន​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​ដោយសារតែ​ភ្នាក់ងារ​កម្ពុជា​ថ្មី​បាន​ទូរ​សព្ទ័​ចូល​ជាច្រើន​ដង​តែ​មិន​មាន​អ្នកទទួល​។​
​យើង​ងាក​មក​មើល​ផ្លូវ​ច្បាប់​ម្តង​តាម​ច្បាប់​ក្រសួងបរិស្ថាន​មាត្រា​៩៤.- មន្ត្រី​រដ្ឋ   បាល​ការពារ និង​អភិរក្ស​ធម្មជាតិ ឬ ភ្នាក់ងារ​អធិការកិច្ច ឬ មន្ត្រី​បរិស្ថាន​រូប​ណា ដែល​មាន​ការធ្វេសប្រហែស ខ្វះ​ការ​ប្រុងប្រយត្ន័ ឬ មិន គោរព​ទៅតាម បទ បញ្ញា តិ្ត នៃ​ច្បាប់​នេះ​ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិនយ័​រដ្ឋបាល និង​/​ឬ ត្រូវ ចោទប្រកាន់ ចំពោះមុខ​តុលាការ ។​
​មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ឬ ភ្នាក់ងារ​ឬ ភ្នាក់ងារ​អធិការកិច្ច ឬ មន្ត្រី​បរិស្ថាន​រូប​ណា ដែល​សមគំនិត​និង​អ្នកប្រព្រឹត្ត​បទល្មើស ឬ ជួយ​សម្រួល​ការប្រព្រឹត្ត​បទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស​ដូច​ចារី​ដែរ​៕​

20140609_085658 20140609_085707 20140609_085722