ឧត្តមានជ័យ: មូលហេតុដែលសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជ័យ បានបន្សល់នូវប្រវត្តសាស្រ្ត ធ្លាក់ដល់កំរិតសូន្យ នឹងគ្មានជំនឿជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ប្រៀបបានទៅនឹងហែកសំលេង ឆ្នោតចោល ដោយទង្វើបង្ខំរបៀបអាកខ្យង ឲ្យប្រជាពលរដ្ឋ រកស៊ីបន្តិចបន្តួចបង្ខំឲ្យបង់លុយ ចាប់ពី១ម៉ឺន រហូតដល់១៥០០០រៀល ដែលមានរហូតដល់៤ស្ថាប័ន ទើបធ្វើឲ្យមានការថ្នាំងថ្នាក់លែងមានជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។
លោក គួន សុភាព ត្រូវបានគេដឹងថា មានឋានៈជាប្រធានស្នាក់ការគយនិងរដ្ឋាករប្រចាំនៅច្រកទ្វាអន្តរជាតិអូស្មាច់ កំពុងតែត្រូវបានប្រជាពលរដ្ឋរិះគន់ថា ទំនិញដែលតិចតួចដែលពួកគាត់ដឹកតាមម៉ូតូរឺគោយន្ដកន្រ្តៃបានតម្រូវអោយពួកគាត់បង់ប្រាក់គ្រប់គ្នា ដោយគ្មានការលើកលែង ហើយការបង់លុយគឺទទួល លុយដោយស្រស់ៗដោយពុំមាន បង្កាន់ដៃនោះឡើយ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅច្រកទ្វាអន្តរជាតិ អូស្មាច់។
ទង្វើនៃការប្រមូលពន្ធរបស់សាខាគយ ត្រូវបានក្រុមអជីវករ សង្ស័យថា មានភាពមិនប្រកតី ដោយសារតែ ពុំមានវិក័យប័ត្រ ពីសាខាគយទ្វាអន្តរជាតិអូស្មាច់នោះឡើយ ជាហេតុធ្វើឲ្យមហាជន រិះគន់ថាចំនួនទឹកប្រាក់ដែលប្រមូលបាន អាចហូរចូលទៅក្នុងហោប៉ៅរបស់បុគ្គល ជាក់ស្តែងប្រជាពលរដ្ឋម្នាក់រកស៊ីដឹកដូងមកពីប្រទេសថៃនៅច្រកទ្វាអន្តរជាតិអូស្មាច់បានត្អូញត្អែថា ស្ថាប័នប្រចាំការនៅច្រកទ្វាអូស្មាច់ មានបួនស្ថាបន្ន័ដែលគាត់បានបង់ប្រាក់ក្នុងនោះមាននគបាលអន្តោបវេសន៍ស្នាក់ការច្រកទ្វាកាំកុងត្រូលនិងគយគាត់បានបញ្ជាក់បន្ថែថាស្ថាបន្ន័ទាំងបួនខាងលើមានតែស្នាក់ច្រកទ្វាទេដែលទាមទារអោយបង់ប្រាក់ច្រើនជាងគេដែលធ្វើអោយពួកគាត់មិនអាចទទួលយកបាន។
លោកគួនសុភាពប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វាអន្តរជាតិអូស្មាច់បានឆ្លើយបដិសេធន៍ទាំងស្រុងចំពោះការចោទប្រកាន់ខាងលើ ដោយលោកបានបន្ថែមថាលោកមិនបានប្រព្រិត្តឡើយបើខាងកាំកុងត្រូលឬក៍ខាងស្នាក់ការច្រកនោះគឺគេមានពិតមែន។
ដោយ ប៊ុន រដ្ឋា