បន្ទាយមានជ័យ៖ ការដ្ឋានផ្លូវដែកដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងលិចនៅក្បែរអាងអូខៃដនក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែតកន្លងមកត្រូវបានស្តារឡើងវិញហើយ។
លោក ចាន់ សំឡេងប្រធាននាយកដ្ឋានផ្លូវដែក នៃក្រសួង សាធារណ:និងដឹកជញ្ជូនដែកបាន
នឹង កំពុងស្ថិតនៅត្រួតពិនិត្យស្ថានភាពប៉ះពាល់នោះប្រាប់នាថ្ងៃទី៧មិថុនាថា: អំឡុងជំនន់ទឹកភ្លៀង កាលពីថ្ងៃទី៤-៥មិថុនាកន្លងមក ទឹកអាងអូរខៃដនបានកម្ពប់ហៀរពីអាងនេះហើយលិចពីលើការដ្ឋានផ្លូវដែកកម្ពស់ប្រហែល០,៣ម៉ែត្រ ប្រវែងជាង១.៥០០ម៉ែត្រ។
លោកបន្តថាប៉ុន្តែឥឡូវនេះទឹកបានស្រកអស់ហើយ ៗវាប៉ះពាល់តិចតួចប៉ុណ្ណោះ។
លោកនិងមន្ត្រូីទឹប្រឹក្សាបច្ចេកទេសនីផុន កូអិ (Nippon KOEI ) ក៏ដូចក្រុ មហ៊ុនសាងសង់ សុីណូហៃដ្រូ( (SINO Hydro)ពិនិត្យ ផលប៉ះពាល់ នេះក៏ជាការបន្តពន្លឿនការដ្ឋានស្ថាបនា ផ្លូវដែកកម្ពុជា នៅកំណាត់ប៉ោយប៉ែត-ព្រំដែនកម្ពុជា ថៃនិង ផ្លូវដែកប៉ោយប៉ែត-សិរីសោភ័ណ-មង្គលបូរី-បាត់ដំបងឡើងវិញ។
លោក ចាន់ សំឡេង បន្តថា មកទល់ឥឡូវនេះ កំណាត់ផ្លូវរត់ នៃ ផ្លូវដែកក្នុងប្តជុំជនប៉ោយប៉ែត សេសសល់៦គម គឺស្ថាបនាបាន៤,៥គម។ ឯផ្លូវចៀស និងចតក្នុងស្ថានីយ៍ប្រវែង៦គម នៅពុំទាន់ស្ថាបនានៅឡើយ។ នោះមកពីការដោះស្រាយបញ្ហាផលប៉ះពាល់នឹងផ្ទះឬសំណង់មិនរៀបរយរបស់ពលរដ្ឋមិនទាន់ចប់។ពលរដ្ឋទទួលសំណង២លើកហើយ តែមិនចាកចេញ។
ចំណេកមន្ត្រីអាជ្ញាធរក្រុងប៉ោយប៉ែតវិញប្រាប់ ដែរថា ឥឡូវនេះភ្លៀងជាថ្មីនិងទឹកហូរពីប្រទេសថៃមិនមានខ្លាំង វាក៏មិនបង្កអោយទឹកអាងអូខៃដននិងទឹកអូរជ្រៅ នៅព្រំដែនឡើងបន្ថែមដែរ។ ប៉ុន្តែការបង្ហួរបន្ធូរទឹកពីអាងនៅតែបន្ត។ហើយការប្រុងជើងការបង្កាបម្រុងការពារទំនប់អាងបាននឹងបន្តធ្វើ។
សូមរំលឹកថា ជំនន់ទឹកភ្លៀងកាលពីថ្ងៃទី៤-៥មិថុនា បានគម្រាមកំហែងជន់លិចផ្លូវរថភ្លើងនិងផ្លូវជាតិលេខ៥ បន្ទាប់ពីវាហៀរកម្ពប់ចេគពីរអាងទឹកអូរខៃដននៅ សង្កាត់និមិត្តនិងសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត៕ដោយ៖ឃិន គន្ធា