ព្រះវិហារ៖ កម្មករស៊ីឈ្នួលបេះម្រេចម្នាក់ បានសុំម៉ូតូថៅកែមកផ្សារបើកមិនប្រយ័ត្នបានបុករថយន្តមួយគ្រឿងរងរបួសស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីម៉ូតូបានបើកយ៉ាងលឿន ពីជើងមកត្បូង មកដល់ត្រងចំណុចផ្លូវបួនជ្រុងវ៉ាក់អឺរថយន្តបើកចេញពីផ្លូវ
ខ្លោងធ្វាវត្ត ក៏ជាន់ហ្វាំងចម្ងាច៣២ម៉ែត្រ មិនជាប់ទៅប៉ះរថយន្តខាងឆ្វេង បណ្តាលរងរបួលស្រាល នៅត្រងចំណុចខ្លោងធ្វាវត្តស្រយង់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង៥.២៥នាទីល្ងាច នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារសាក្សីដែលបានឃើញហេតុការបានប្រាប់អ្នកសារព័ត៏មានថា បានឃើញបុរសវ័យ២០ឆ្នាំជាង បានម៉ូតូម៉ាកហុងដាសេរី២០០០ ពណ័ខ្មៅអត់មានផ្លាក់លេខបើកម៉ូតូមកផ្សារដើម្បីទិញម្ហូបយកទៅផ្ទះវិញតែចៃដន់បានប៉ះរថយន្តរងរបួសស្រាលដាក់មេផាយទៅ ចំណែកម្ចាស់រថយន្តវិញបានបើកចេញពីផ្លូវវត្តបានស៊ីផ្លេហើយតែម៉ូតូមិនបង្អនល្បឿនបណ្តាលអោយប៉ះរថយន្តផ្សេងមួយទៀតខាងឆ្វេងម៉ាក TOYOTAដែលមានផ្លាកលេខពេញ2k9802ពណ៍ខ្មៅតែម្ចាស់ម៉ូតូបានសំរបសំរួល ចេញថ្លៃខូចខាត អោយទៅម្ចាស់រថយន្តវិញ តម្លៃម៉ឺនរៀលដើម្បីបញ្ចប់រឿង ម្ចាស់រថយន្តក៍យល់ព្រមទទួលសំណង៕