ឈ្មួញស្គាល់ចិត្តមន្រ្ដី ដឹកគោ ក្របី មិនបាច់ឆ្លងការិយាល័យពេទ្យសត្វ

0

ដោយ ប៊ុន រិទ្ធី

កំពង់ធំ÷ រាល់សកម្មភាពដឹក ជញ្ចូន ផលិតផលមានដើមកំណើតពីសត្វ ឆ្លង់កាត់ខេត្តកំពង់ធំ គេសង្កេតឃើញមានភាព ធូររលុងយ៉ាងខ្លាំងដោយសារតែឈ្មួលមើស្រាលលើមន្រ្ដីជំនាញ

ជាហេតុធ្វើអោយ ការដឹកជញ្ចូនសត្វរបស់ពួកគេបានយ៉ាងរលូន ដោយមិនបាច់ពិនិត្យសុខភាពសត្វ គ្មានលិខិតដឹកជញ្ចូន មិនខ្វល់ពីសុខភាពប្រជាពលរដ្នទូទៅ និងប្រើល្បិចគ្របយ៉ាង ដើម្បីដោះស្រាយ នៅពេលដែលចាប់បាន ទៅតាមទំលាប់សូកសៀតក្រោមតុ នេះបើតាមការផ្ដល់ពត័មានសង្ងាត់របស់ឈ្មួញដូចគ្នា។
បើតាមប្រភពពត័មានពីឈ្មួញដដែលបានអោយដឹងថា មិនមែនពេទ្យសត្វមិនដឹងនោះទេ ការពិតនៅតែការពិត គឺគេច្រើនប្រើល្បិចលោតឆ័ត្រ លុះនគរបាលសេដ្នកិច្ច ឬមន្រ្ដីមានសមត្ថកិច្ចចាប់បានទើបគេរត់ច្បាប់ជាក្រោយ បើចាប់មិនបានទេគឺគេនិងដឹកបានយ៉ាងរលូន ពេលចំណេញច្រើននោះសេដ្ឋកិច្ចក៏បានដូចគ្នាទាំងឈ្មួញទាំងមន្រ្ដីជំនាញ ដូច្នេះហើយទើបមន្រ្ដីពេទ្យសត្វ មិនសូវដឹងលឺនិងមិនចាច់ចុះចាប់នោះឡើយ លុះមានរឿងនិងអាល សហការណ៍រត់ច្បាប់ពីថ្នាក់លើរហូតដល់ក្រោម ដូច្នេះហើយទើបគេមិនសូវដាក់ច្បាប់តាមរថយន្ដ ស្រួលគេកែកុនចំនួនក្បាល់គោដែលមានស្រាប់។
ពាក់ព័ន្ធនិងរឿងនេះ លោកចាន់បញ្ញាវ័ន្ដ ប្រធានពេទ្យសត្វខេត្តកំពង់ធំ បានប្រាប់បកស្រាយតាមទូស័ព្ទកាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧នេះថា លោកមិនទាន់បានទទួល ច្បាប់ដឹកជញ្ចូន លិខិតពិនិត្យសុខភាពសត្វ និងលិខិតបញ្ចាក់ពីភូមិឃុំ នៅឡើយទេ រាល់ការដឹកជញ្ចូនផលិតផលមានដើមកំណើតពីសត្វ លោកតែងតែណែនាំមន្រ្ដី របស់លោកដែលចុះតាមមូលដ្ឋាន អោយប្រាប់ឈ្មួញអនុវត្តន៍តាមច្បាប់ ត្រូវមានច្បាប់បញ្ចាក់ពីភូមិ ឃុំ មានច្បាប់ដឹក មានលិខិតបញ្ចាក់ពីសុខភាពសត្វ មុនដឹកឆ្លងកាត់ត្រូវលិខិតបញ្ចាក់ពី ការិយាល័យពេទ្យសត្វជាមុនទើបអាចអោយចរាចរណ៍បាន។
លោក កែវ សុផល ស្នងការងរងទទួល ផែនបទល្មើស សេដ្ឋកិច្ចខេត្តកំពង់ធំ បានអោយដឹងថា គោ ក្របីនេះមានចំនួន១៧ក្បាល់ គោ១១ក្បាល និងក្របី៦ក្បាល់ ដឹកចេញពីស្រុកស្ទោង ត្រូវបានសមត្ថកិច្ចយើងឃាតនៅនិងក្រុងស្ទឹងសែន ក្រោយពីការឃាតទុក ត្រួវបានមេភូមិ មេឃុំ មកបញ្ចាក់ រួចបានប្រគល់អោយពេទ្យសត្វនៅល្ងាចថ្ងៃទី៧ខែមិថុនា ឆ្នាំ២០១៧នេះ៕