ព្រះសីហនុ: លោក អ៊ីុ សុខា បានថ្លែងបែបនេះគ្រាដែល លោកបានដឹកនាំសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកដាក់ឧបករណ៍ថតល្បឿនរថយន្ត តាមផ្លូវជាតិលេខ៤ ចន្លោះ
គីឡូម៉ែត្រលេខ២០៦~២០៧ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ដើម្បីថតរថយន្ត ដែលបើកចូលទីប្រជុំជន ល្មើសល្បឿនកំណត់៤០គីឡូម៉ែត្រក្នុងមួយម៉ោង
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ។
ជាលទ្ធផលបានរកឃើញរថយន្តមានកុំហុស លើសល្បឿន ចំនួន១៨គ្រឿង ពាក់ស្លាកភ្នំពេញ១៤គ្រឿង ខេត្តស្ទឹងត្រែង១គ្រឿង ខេត្តកំពង់ចាម១ គ្រឿង និង ខេត្តព្រះសីហនុ២គ្រឿង។
លោកវរសេនីយ៍ឯកអ៊ី សុខាស្នងការរងទទួលការងារសណ្តាប់ធ្នាប់សាធារណៈ សំណូមពរយ៉ាងទទូច សុំឲ្យអ្នកបើកបរយានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ។
ជាការកត់នៅតាមដងផ្លូវជាតិលេខ៤នេះត្រូវបានគេសង្គេតឃើញថាមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់ស្ទើររាល់ថ្ងៃតែម្តង។
បញ្ហានេះភាគច្រើនគឺបណ្តាលមកពីការបើកបរមិនសូវគោច្បាប់ចរាចរណ៍នេះឯង៕