អាជ្ញាធរចុះសិក្សាគំរោងផ្លូវបេតុងជូនពលរដ្ឋភូមិបឹងវែងឃុំវាលរេញ

0

ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី០៨មិថុនា២០១៧នេះ លោក លី ចិត្តនិយម ប្រធានក្រុមការងារថ្នាក់ខេត្ត និង លោក ស កក្កដាអភិបាលរងស្រុកព្រៃនប់​ រួមទាំងអាជ្ញាធរភូមិឃុំ បានចុះពិនិត្យសិក្សាគំរោង​ ចាក់ផ្លូវបេតុងមួយខ្សែ ជូនពលរដ្ឋ នៅភូមិបឹងវែង ឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុដើម្បីសំរួលការធ្វើដំណើររបស់អ្នកភូមិ។

លោក លី ចិត្តនិយម ប្រធានក្រុមការងារថ្នាក់ខេត្ត អោយដឹងថា៖
ផ្លូវនេះមានប្រវែងប្រមាណ១០០០ម និងទទឹង៥ម ដែលប្រើប្រាស់ថវិកាសាលាខេត្តព្រះសីហនុក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុ ​។​

បញ្ហាប្រឈមចំពោះមុខផ្លូវនេះកន្លែងខ្លះរួមតូចដោយសារពលរដ្ឋគាត់រំលោភយក។
បើមានការសហការល្អពីសំណាក់ប្រជាពលរដ្ឋមួយចំនួនដែលបះពាល់អាចបើកផ្លូវបាន៥ម៉ែត្រទទឹងតាមគំរោង ក្រុមកាងារ នឹងចុះអនុវត្តដំណើរការស្ថាបនាផ្លូវបេតុងនោះក្នុងពេលឆាប់ៗនេះ​​តែបើអ្នកដែលរំលោភដីផ្លូវនេះមិនចូលរួមទេគំរោងនេះអាចនឹងលុបចោលវិញ៕