ឧត្តមានជ័យៈ បញ្ហាសុខភាពប្រជាពលរដ្ឋខ្មែរ ដែលរស់នៅខេត្តជាប់ព្រំប្រទល់ព្រំដែនកម្ពុជាថៃ និងប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា បាននាំគ្នាសំរុកទៅព្យាបាលរោគនៅប្រទេសថៃ ឆ្ពោះទៅខេត្តសុរិន្ទ យ៉ាងកំហុក ដែលបញ្ហាដោយសារសុខភាព ទើបល្បីថាមន្ទីរពេទ្យក្នុងប្រទេសថៃព្យាបាល បានធូរស្បើយ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរនាំគ្នាទៅបំរើសេវាកម្មជាច្រើនកុះករ ។
តាមការអោយដឹងពីប្រជាពលរដ្ឋដែលប្រកបមុខរបររត់ម៉ូតូឌុប នៅទីនេះគឺបានបញ្ជាក់ថា ក្នុងមួយថ្ងៃមាន ប្រជាពលរដ្ឋខ្មែរមកពីតាមបណ្តាខេត្តនានា ចូលទៅរក្សារោគនៅមន្ទីរពេទ្យ ខេត្តសុរិន្ទមិនតិចអី៥០០នាក់នោះទេ មធ្យោយធ្វើដំណើរមាន រថយន្តឯកជន រថយន្តតាក់ស៊ី គឺអាចនាំរថយន្តផ្ទាល់ខ្លួនចូលទៅដល់ពេទ្យសុរិន្ទបាន សម្រាប់អ្នកមានប៉ាស្ព័រ និងមានបូឌឺផាស គឺវាយស្តែមចូលត្រង់បង់ជូនប៉ុស្តិ៍ត្រួតពិនិត្យ ម្នាក់៥០០០រៀល ហើយត្រូវបង់ជូនខាងភាគគីប៉ុស្តិ៍ត្រួតពិនិត្យថៃម្នាក់ ១០០បាតផដែរ ដោយឡែកសម្រាប់អ្នកដែលពុំមានប៉ាស្ព័រ អាចនាំយករូបថត និងអត្តសញ្ញាណប័ណ្ណ មកធ្វើបូឌឺផាសត្រង់បង់លុយជូនដល់មន្រ្តីប្រចាំការធ្វើបូឌឺផាសម្នាក់ ៧០០០០រៀល ក្នុងនោះក៏មានអ្នកគក់ជេរខាងក្រៅទាបង់លុយម្នាក់ ១០០០០រៀលផងដែរ។
អុំស្រីម្នាក់ រស់នៅភ្នំពេញ បានឲ្យដឹងថា អុំបានឆ្លងកាត់ច្រកអន្តរជាតិអូស្មាច់លើកទី១ មូលហេតុដែលមក គឺក្នុងគោលបំណងមកលេងផង និងឆ្លៀតឳកាសនាំអុំប្រុសមក ពិនិត្យសុខភាពនៅមន្ទីរពេទ្យ រួមផែត ខេត្តសុរិន្ទ ដោយសារតែលឺតាមៗគ្នាថា មន្ទីរពេទ្យនេះព្យាបាលជំរឺមានប្រសិទ្ធភាព ទើបអុំស្រីមកសាកល្បងជាលើកទី១ អុំស្រីបានបន្តថាមន្ទីរពេទ្យរបស់ខ្មែរយើងក៏ល្អដែរ ប៉ុន្តែអុំចង់សំណូមពរឲ្យក្រសួងសុខា ភិបាលខ្មែរយើង ជួយពង្រឹងគុណភាពបន្តិច ដើម្បីបំពេញបន្ថែមនូវចន្លោះខ្វះខាត ក៏ដូចជាការកាត់បន្ថយ ការធ្វើដំណើរចេញក្រៅប្រទេសមកព្យាបាលរោគ ។
បងប្រុស ច័ន្ទ សុភា រស់នៅខេត្តសៀមរាប មានជំងឺគ្រួសតំម្រងនោម បានធ្វើដំណើរលើកទី១ បានមកព្យាបាលជំងឺនៅពេទ្យសុរិន្ទ បានឲ្យដឹងថាលោកលឺមិត្តភ័ក្កនិយាយតៗគ្នាថា មកព្យាបាលនៅថៃពិតជាល្អ ជាសះស្បើយលឿន ទើបសម្រេចចិត្តមកតាមគេ ក្នុងនោះលោកត្រូវបានចំណាយថវិការក្នុងការធ្វើបូឌឺផាសអស់៧០០០០រៀលនិងថ្លៃរត់ការ១០០០០រៀលថែមទៀត ដោយសារមន្រ្តីធ្វើបូឌឺផាសបានកំណត់ ឲ្យបង់លុយ៧០០០០រៀល ដូច្នេះលោកជាមនុស្សក្រខ្សត់រាងកាយក៏ឈឺ ចងការលុយគេមកមើលជំងឺ មិនគួរណាមន្រ្តីច្រកទ្វារអន្តោប្រវេសន៍ ឲ្យបង់លុយមិនស្មើរភាពគ្នានោះទេ គឺប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ឧត្តមានជ័យ បង់ម្នាក់២៥០០០រៀលក្នុងបូឌឺផាសមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរដូចគ្នាសោះមកពីខេត្តផ្សេងៗត្រូវបានកំណត់ឲ្យបង់លុយម្នាក់៧០០០០រៀល ត្រូវចំណាយលុយធ្វើដំណើរផ្លូវឆ្ងាយហើយ ថែមទាំងបង់លុយលើប្រជាជនក្នុងខេត្តមួយភាគ៣ទៀត អញ្ចឹងហើយលោកបានសំនូមពរ ឲ្យឯកឧត្តមអភិបាលខេត្តឧត្តមានជ័យ ជួយនិងបញ្ឈប់ការរើសរអើងទៀតទៅ គួរតែអាណិតអាសូប្រជាពលរដ្ឋដែលធ្វើ ដំណើរផ្លូវឆ្ងាយមិនត្រូវកំណត់ឲ្យបង់លុយច្រើនជាងគ្នានោះទេ និងសុំឲ្យបង់លុយត្រឹមតែ២០០០០រៀលឲ្យស្មើភាពគ្នាព្រោះគ្មាននណាម្នាក់ចង់ឈឺនោះទេ។
ចំណែកលោក ខូន ទីន នាយប៉ុស្តិ៍រដ្ឋបាលអន្តោប្រវេសន៍ អូស្មាច់បានបដិសេធមិនផ្តល់ការសម្ពាសនោះឡើយ ពាក់ព័ន្ឋទៅនឹងកិច្ចការកំណើនប្រជាពលរដ្ឋចេញចូល ចំនួនអ្នកជំងឺ និងថ្លៃសេវាកម្មបង់លុយថ្លៃធ្វើបូឌឺផាស ៧ម៉ឺនរៀល លោកបានអះអាងថា លោកពុំមានសិទ្ធិក្នុងការឆ្លើយតបនិងបទសម្ភាសបានឡើយ ព្រោះគ្មានបទបញ្ជាពីអគ្គនាយកដ្ឋាន ក្នុងនោះលោកបានឆ្លើយយ៉ាងខ្លីថា ចំពោះប្រជាពលរដ្ឋក្នុងខេត្តគឺត្រូវបង់លុយ២៥០០០រៀល តែសម្រាប់ប្រជាពលរដ្ឋមកពីបណ្តាខេត្ត គឺគាត់មិនចង់ធ្វើឲ្យទេ ដោយបង់លុយ៧០០០០រៀលនេះ គឺដោយសារតែ ប្រជាពលរដ្ឋចេះតែនាំគ្នាឈឺសុំឲ្យធ្វើបូឌឺផាសឲ្យ ។
ដោយ ប៊ុន រដ្ឋា




































