សមត្ថកិច្ច​ក្រុង​សួង​ ចុះ​បង្ក្រាប​ឧបករណ៍​បទល្មើស​នេសាទ​ និង​រំដោះ​កូន​ត្រី​ ចាក់​ប្រលែង​ចូល​បឹង​ធម្មជាតិ​វិញ​

0

ត្បូងឃ្មុំ​៖​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ដែល​មាន​ទាំង​កម្លាំង​នគរបាល​ កម្លាំង​កងរាជអាវុធហត្ថ​ ជំនាញ​រដ្ឋបាល​ជលផល​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដឹក​នាំ​ដោយ​លោក​ ព្រាប​ ណាលីន​ អភិបាល​រង​ក្រុង​សួង​ ចុះ​បង្ក្រាប​ឧបករណ៍​បទល្មើស​នេសាទ​ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ កាល​ពី​ព្រឹក

​ថ្ងៃ​ទី​៨​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នៅ​ចំណុច​ប្រឡាយ​ ស្ថិត​ក្នង​ភូមិ​សួង​កើត​ សង្កាត់​សួង​ ក្រុង​សួង​ ខេត្ត​ត្បូងឃ្មុំ​។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជាលទ្ធផល​ក្នង​ប្រតិបត្តិការណ៍​នេះ​ កម្លាំង​ធ្វើការ​រឹបអូស​បាន​វត្ថុតាង​រួមមាន​ លូស្បៃមុង​ចំនួន​១៩​វង់​ របាំង​ព្រួល​ប្រវែង​១៩០ម៉ែត្រ​ បង្គោល​ចំនួន​១៩០ដើម​ និង​ចាក់​ប្រលែង​កូនត្រីចម្រុះ​គ្រប់​ប្រភេទ​ ចូល​បឹង​ធម្មជាតិ​វិញ​ចំនួន​១៥គីឡូ​ក្រាម​ផង​ដែរ។
សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ចំពោះ​ឧបករណ៍​បទល្មើស​នេសាទ​ ដែល​កម្លាំង​ធ្វើការ​រឹបអូស​បាន​ ត្រូវ​ដុត​បំផ្លាញ​ចោល​ នៅ​ក្បែរ​ទីតាំង​ចុះ​បង្ក្រាប​តែ​ម្ដង​ ៕