អាជ្ញាធរក្រុង ខេត្តព្រះសីហនុប្រើកណ្តាប់ដែក្តៅសំអាតសំណង់កាស៊ីណូNew Macau Casino ដែលសង់លយរំលោភចំណីផ្លូវសាធារណៈ
សំណង់រំលោភចំណីផ្លូវរបស់កាស៊ីណូ New Macau Casino មានទីតាំងនៅម្តុំឆ្នេរអូរឈើទាល ក្រុងនិងខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរក្រុងខេត្តព្រះសីហនុបញ្ជាអោយវាយចោលវិញនៅព្រឹកថ្ងៃទី៩មិថុនា២០១៧នេះបន្ទាប់ពីបានចេញលិខិតជូនដំណឹងអោយរុះរើជាច្រើនដង។
តាមប្រភពថាសំណង់នេះជាកាស៊ីណូរបស់ចិន។បច្ចុប្បន្នចិនកំពុងតែចូលមករកស៊ីនៅខេត្តព្រះសីហនុច្រើនគួរកត់សំគាល់។ពីមុនខេត្តព្រះសីហនុគេសង្គេតឃើញមានអឺរ៉ុបមកលេងច្រើនតែឥលូវនេះគេឃើញមានចិនច្រើនជាងគេវិញ។
លោក លី វណ្ណដា អភិបាលរងក្រុងព្រះសីហនុបានអោយដឹងថា អាជ្ញាធរបានជូនដំណឹងអោយគាត់វាយរុះរើដោយខ្លួនឯងជាច្រើនដងមកហើយតែម្ចាស់សំណង់នេះមិនព្រមអនុវត្តឡើយទើបនៅព្រឹកថ្ងៃទី៩មិថុនា២០១៧នេះអាជ្ញាធរក្រុងខេត្តសម្រេចបង្កើតក្រុមការងារចុះមករុះរើផ្ទាល់តែម្តង។
គ្រានោះដែរម្ចាស់សំណង់នេះក៍សុំរុះរើដោយខ្លួនឯងភ្លាមៗនោះតែម្តង។
លោក លី ចិត្តនិយម ប្រធានការិយាល័យគ្រប់គ្រងអភិវឌ្ឍន៍និងសំណង់នៃសាលាខេត្តព្រះសីហនុអោយដឹងថាកន្លងមកខេត្តបានសហការជាមួយក្រុងធ្វើការរុះរើសំណងបំពានច្បាប់បានជាច្រើនកន្លែងក្នុងនោះមានសំណង់រំលោភអូរនិងរំលោភចំណីផ្លូវសាធារណៈ។
លោក បន្តថាអាជ្ញាធរនឹងបន្តពិនិត្យឡើងវិញទាំងអស់នូវសំណង់ដែលធ្វើដោយគ្មានច្បាប់និងរំលោភច្បាប់នៅខេត្តព្រះសីហនុទាំងមូល។
លោក លី ចិត្តនិយម បន្ថែមថាក្នុងនាមរដ្ឋបាលខេត្តលោកសំណូមពរអោយម្ចាស់ទាំងអស់មុនសាងសង់សមណង់ត្រូវរត់រកច្បាប់និងគោរពតាមច្បាប់ជាគោល។
សូមបញ្ជាក់ផងដែរថាសំណង់នៅក្រុងព្រះសីហនុត្រូវបានគេសង្គេតឃើញថាមានការរីកលូតលាស់ខ្លាំងគួរកត់សំគាល់។តែក្នុងនោះក៍មានសំណង់មួយចំនួននៅមិនទាន់គោរពច្បាប់អោយបានត្រឹមត្រូវនៅឡើយ។អ្នកដែលមិនសូវគោរពភាគច្រើនជាអ្នកមានលុយនិងមានឥទ្ធិពល៕ខៀវ សាវ៉ុន