នគរបាលអន្តោប្រវេសន៍ខេត្តចុះឃាត់ខ្លួនជនជាតិចិន៦នាក់ក្នុងសណ្ឋាគារហ្គោល ឌី យ៉ាណា បញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប

0

សៀមរាប៖ នគរបាលអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់ នី ស្នងកានគរបាលខេត្ត បានដាក់បទបញ្ជាឱ្យលោក វរសេនីយ៍ឯក ជា គឹម សាន ស្នងការរង ទទួលផែនអន្តោប្រវេសន៍ និង ដឹកនាំសម្របសម្រួលដោយ លោក រៀម ចន្ទ

មុន្នី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ចុះប្រតិប្រតិ្តការបង្ក្រាបករណីល្បែងស៊ីសង ខុសច្បាប់តាមប្រព័ន្ធ អ៊ិន ធឺ ណែត នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ក្នុងក្រុងសៀមរាប រួចនាំយកមកធ្វើការសួរនាំនៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្តចាត់ការតាមផ្លូវច្បាប់។

ប្រតិបត្តិការបង្ក្រាបករណីបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ អ៊ិន ធឺ ណែតនេះ បានធ្វើឡើងនៅវេលាម៉ោង១៦និង០០នាទី កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសណ្ឋាគារ ហ្គោល ឌី យ៉ាណា បន្ទប់លេខ ៣០៥ ៣០៦ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
លោក ឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់ នី ស្នងកានគរបាលខេត្ត បានប្រាប់តាមទូរស័ព្ទឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ថា ដោយមានការសហការល្អ ពីម្ចាស់សណ្ឋាគារ ទើបលោកបញ្ជាឱ្យ លោក វរសេនីយ៍ឯក ជា គឹម សាន ស្នងការរង ទទួលផែនអន្តោប្រវេសន៍ ដឹកនាំកម្លាំងក្រោមឱវាទ និង ដឹកនាំសម្របសម្រួលដោយ លោក រៀម ចន្ទ មុន្នី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ព្រមទាំងមានដេការឆែកឆេរ លេខ ០១. ដក. ឆឆ <<ក>>/១៧ ចុះថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧របស់សាលាដំបូងខេត្តសៀមរាប បានចុះ ប្រតិប្រតិ្តការបង្ក្រាបករណីល្បែងស៊ីសង ខុសច្បាប់តាមប្រព័ន្ធ អ៊ិន ធឺ ណែត នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែងនេះ ក្នុងក្រុងសៀមរាប រួចនាំយកមកសួរនាំនៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត។
លោកបានបន្តថា ជនសង្ស័យទាំង៦នាក់នោះ ៖ទី១/ឈ្មោះ CHEN JIANG LIN ភេទប្រុសកើតឆ្នាំ១៩៨៦ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E50807005 ទី២/ឈ្មោះ CHEN BIN BIN ភេទប្រុស កើតឆ្នាំ ១៩៩១ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E6185156 ទី៣ /ឈ្មោះ CHEN DE LIN ភេទប្រុសកើតឆ្នាំ១៩៨៦ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E 60862104 ទី៤ /ឈ្មោះ CHEN YU LIN ភេទប្រុសកើតឆ្នាំ១៩៧៩ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E53663004 ទី៥/ឈ្មោះ CHEN BAO LIN ភេទប្រុសកើតឆ្នាំ១៩៨៩ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E52310697 និង ទី៦/ឈ្មោះ GUAN JIAN QIANG ភេទប្រុសកើតឆ្នាំ១៩៩២ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E96790365។ក្រោយពេលឃាត់ខ្លួនកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងបទល្មើសរួមមាន៖កុំព្យួទ័រយួរដៃ()ចំនួន៦គ្រឿង,ទូរស័ព្ទដៃ
ចំនួន៥គ្រឿង និងឧបករណ៍សម្ភារៈប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ទាំង៦នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៃស្នងការខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា៕

ដោយ ខេង ឧត្តម