បុរសជាជនជាតិកូរ៉េម្នាក់បានដេកស្លាប់ក្នុងបន្ទប់របស់មិត្តស្រី

0

ដោយ ខេង​ ឧត្តម

សៀមរាប៖ បុរស់ជាជនជាតិកូរ៉េម្នាក់ដេកស្លាប់នៅក្នុងបន្ទប់របស់មិត្តស្រី  ហេតុការនេះបានកើតឡើងប្រហែលជាវេលាម៉ោង១៧និង៤០នាទីល្ងាច  នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី៣ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពព័ត៏មានពី នគរបាលប៉ុស្ដិ៍នរដ្ឋបាលសង្កាត់ជ្រាវ បានឲ្យដឹងថា​ ជនជាតិកូរ៉េកូរ៉េខាងត្បូងដែលស្លាប់នោះ មានឈ្មោះ KO  DONG  KWANភេទប្រុសអាយុ៥៧ឆ្នាំ  កាន់លិខិត​ឆ្លងដែនលេខៈ M45381373 ភេទ ប្រុស បានដេកស្លាប់កាលពីវេលាម៉ោង ១៧និង៤០នាទី ក្នុងផ្ទះរបស់មិត្តស្រី ឈ្មោះ សុខ ដាណា មុខរបរ លក់ដូរនៅផ្សារខ្នារ ស្នាក់ក្នុងក្រុមទី៣  ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងនិង ខេត្តសៀមរាប។

នគរបាលដដែលបានបន្តថា  តាមការបំភ្លឺរបស់នារីជាមិត្តស្រីសាកសពឈ្មោះសុខ ដាណា បានរៀរាប់ប្រាប់សមត្ថកិច្ចយើងថា រូបនាងបានស្គាល់គ្នាជាមួយសាកសព មានរយៈពេលប្រហែល៥ឆ្នាំមកហើយ ជាលក្ខណៈសង្សារ ។

ក្រោយមកសង្សារបស់គាត់ បានទៅបើកហាងនៅឯប្រទេសវៀតណាម ជាក់ស្ដែងនៅក្នុងខែឧសភានេះ គាត់បានត្រលប់មកសៀមរាបវិញ និងបានតេមករកនាងខ្ញុំ គិតមកទាល់ពេលនេះខ្ញុំនិងគាត់បានជួបគ្នា ប៉ុន្មានលើកដែរ ។នារីជាមិត្តស្រីបន្តថា នៅថ្ងៃទី០៩ខែមិថុនានេះ បុរសជនជាតិកូរ៉េម្នាក់នោះ បានដេកក្នុងបន្ទប់របស់ខ្លួនរីឯរូបនាង  រវល់នៅខាងក្រៅជាមួយជាងធ្វើរបង រហូម៉ោង១៧និង៣០នាទី ជាងៗត្រលប់ទៅផ្ទះវិញ លុះដល់ម៉ោង១៧:៤០នាទី រូបនាងបានចាក់សោរផ្ទះ ចូលទៅក្នុងបន្ទប់គេង ស្រាប់តែឃើញសង្សារជនជាតិកូរ៉េនោះដេកស្តូកស្តឹង ភ្លាមៗនោះខ្លួនបានហៅជាច្រើនដង តែហាក់ដូចជាមិនកំរើកសោះ  ទើបស្រែកហៅអ្នកនៅជិតខាងនិងជាងផ្សេងដែលធ្វើផ្ទះទល់មុខគ្នា ឲ្យជួយធ្វើចលនា និង ហៅលោកមេភូមិ ដើម្បីរាយការណ៍ទៅ នគរបាលប៉ុស្ដិ៍នរដ្ឋបាលសង្កាត់ជ្រាវ  ក្រោយពីនគរបាលនិងប្រធានមណ្ឌលសុខភាពជ្រាវ មកដល់ បុរសជាជនជាតិកូរ៉េ រូបនោះបានស្លាប់បាត់ទៅហើយ យោងតាមការពិនិត្យរបស់លោក បឹង បូរ៉ាប្រធានមណ្ឌលសុខភាពជ្រាវ និង នគរបាលជំនាញ បានបញ្ជាក់ថាសាកសពនេះ បណ្ដាលមកពីខ្យលគរទើបស្លាប់ ៕