មណ្ឌលគិរី៖ សមត្ថកិច្ចស្រុកអូររាំងធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់សង្ស័យពីរបទចូលអាឈើនៅក្នុងទឹកដីខ្មែរកាលពីថ្ងៃត្រង់ម៉ោង១១ ០០ថ្ងៃទី ០៩ មិថុនា ២០១៤។
លោក ប៊ូ ប៊ុនឈាត អធិការស្រុកអូររាំងបានប្រាប់អ្នកឆ្លើយឆ្លងព័ត៍មានយើងនៅរសៀលថ្ងៃដដែលនេះងាដោយមានការរាយការណ៍ពីសហគមន៍ការពារព្រៃឈើថាមានជនជាតិវៀតណាមចូលអាឈើខុសច្បាប់លោកក៏បានបញ្ជាកំលាំងអោយចុះត្រួតពិនិត្យតាមចំណុចនៃសេចក្តីរាយការណ៍ភ្លាមគ្រានោះសមត្ថកិច្ចចុះដល់ទីតាំងភ្នំស្រឡៅ ភូមិពូហ្យាម ឃុំសែនមនោរម្យស្រុកអូររាំងឃើញសកម្មភាពជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនជាតិវៀតណាម៤នាក់រួមទាំងគោយន្តកន្រៃ២គ្រឿងផ្ទុកឈើប្រណីត១៤ដុំ។លោកបានបន្តទៀតថា ជនសង្ស័យទី១ឈ្មោះ អង មិញចុងភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម រស់នៅខេត្តដាក់ណុង ទី២ ឈ្មោះ ឡេ វ៉ាន់ទៀន ភេទប្រុសអាយុ៣៨ជនជាតិវៀតណាមរស់នៅខេត្តដាក់ណុងទី៣ឈ្មោះ ត្វាច់ ដាក់ទិចភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅខេត្តដាក់ឡាក់ និងទី៤ឈ្មោះ ថ្វាម វ៉ានថៃភេទប្រុសរស់នៅខេត្តដាក់ណុងជនសង្ស័យត្រូវបានសួរនាំនៅអធិការនៅរសៀលថ្ងៃដដែលត្រូវបានចញ្ជូនទៅកាន់ការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្យ។សហគមន័ការពារព្រៃឈើកំពុងធ្វើការចោទប្រកាន់លោក ជា ប្តីយាយបូកនៅក្រុងសែនមនោរម្យជានាក់នាំជនជាតិវៀតណាមខាងលើនេះចូលអាឈើខុសច្បាប់ក្នុងទឹកដីខ្មែរហើយប្រជាពលរដ្ឋសំណូមពរអោយអាជ្ញាធ័រមានសមត្ថកិច្ចជួយអញ្ចើញឈ្មោះជាដែលគេល្បីថាជើងខ្លាំងខាងនាំជនជាតិវៀតណាមចូលមកអាឈើខុសច្បាប់នៅក្នុងទឹកដីខ្មែរកន្លងមកសមត្ថកិច្ចធ្លាប់បានធ្វើការចាប់ត្រាក់ទ័រចំនួន២គ្រឿងរបស់ជនជាតិវៀតណាមប៉ុន្តែត្រូវបានគេដោះលែងទៅវិញត្រាក់ទ័រនោះក៏មានឈ្មោះជា ជាប់ពាក់ព័ន្ធនៅក្នុងរឿងនោះដែរ៕