ខេត្តរតនគិរី: កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា នៅក្នុងបន្ទប់លេខ១២ផ្ទះសំណាក់ យីហោ ធី សុខា ស្ថិតនៅភូមិឡាប៉ូ
សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី មានការប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៦នឹង៥៥នាទីថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៧ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។
នគរបាលដែលចុះបង្ក្រាបបានឲ្យដឹងថា ជនសង្ស័យ២នាក់ទី១- ឈ្មោះ សុខ ណារុណ ភេទប្រុសអាយុ២០ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុង តេស្តទឹកនោម វិជ្ជមាន។
២ទី- ឈ្មោះ ទ្រី ឌីណា ភេទស្រី អាយុ១៧ ឆ្នាំជនជាតិគ្រឹង មានទីលំនៅបច្ចុប្បន្នភូមិចាអ៊ុង ឃុំចាអ៊ុងស្រុកអូរជុំ តេស្តទឹកនោម វិជ្ជមានវត្ថុតាងដកហូតរួមមាន៖ ម៉្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន២ថង់តូច។
នគរបាលដដែលបានបន្តថា
ក្រោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ណារុណ បានឆ្លើយសារភាពថាថ្នាំញៀនចំនួន២ថង់តូចនេះខ្លួនបានទិញពីឈ្មោះញាញ់ តាមរយ:លេខទូរស័ព្ទ០៩៧ ៣៨០២៧២៧។
បន្ទាប់មកកម្លាំងជំនាញបានចុះស្រាវជ្រាវដឹងថាឈ្មោះញាញ់កំពង់តែលេងហ្គេមបាញ់ត្រីនៅក្នុងផ្ទះមួយដែលមានរបងព័ទ្ធជុំវិញស្ថិតនៅភូមិអូររមៀតសង្កាត់ឡាបានសៀកក្រុងបានលុង ដោយមានស្ថានភាពលំបាកនិងស្មុគ្រស្មាញ ក្នុងទីតាំងនោះ យើងបានរាយការណ៍ជូនលោក ហាក់ ហ័ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តដើម្បីចុះជួយសម្របសម្រួលដឹកនាំផ្ទាល់លើកិច្ចប្រតិបត្តិការនេះ ជាលទ្ធផលសមត្ថកិច្ចចាប់បានឈ្មោះ ញាញ់ និងបាននាំខ្លួនជនសង្ស័យចំនួន១២នាក់បន្ថែមទៀត ដែលកំពុងលេងហ្គេមបាញ់ត្រីខុសច្បាប់ព្រមទាំងទូរហ្គេម យកមកការិយាល័យជំនាញ តាមបញ្ជាលោកព្រះរាជអាជ្ញារង ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។
នគរបាលបានបន្តឲ្យដឹងទៀតថា ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន១២នាក់ រួមមាន៖ទី១- ឈ្មោះ ពុំ វុត្ថា ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិខ្មែរ តេស្តទឹកនោម វិជ្ជមាន
ទី២- ឈ្មោះហៀប ទូច ភេទប្រុស អាយុ២១ ឆ្នាំជនជាតិខ្មែរ តេស្តទឹកនោម វិជ្ជមានទី៣- ឈ្មោះ ហើយ រុណ ភេទប្រុស អាយុ២៦ ឆ្នាំជនជាតិខ្មែរ តេស្តទឹកនោម វិជ្ជមានទី៤- ឈ្មោះ ម៉ម វណ្ណ: ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរ តេស្តទេកនោម វិជ្ជមានទី៥- ឈ្មោះ ហួរ គឹមសឹង ភេទប្រុស អាយុ៤០ ឆ្នាំជនជាតិវៀតណាម តេស្តទេកនោម វិជ្ជមានទី៦- ឈ្មោះ គង់ វណ្ណ: ភេទប្រុស អាយុ២៩ ឆ្នាំជនជាតិខ្មែរ តេស្តទឹកនោម វិជ្ជមានទី៧- ឈ្មោះ ឡេង បុង ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិខ្មែរ តេស្តទឹកនោម វិជ្ជមានទី៨- ឈ្មោះ ជា សំណាង ភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ តេស្តទឹកនោម វិជ្ជមានទី៩- ឈ្មោះ ចាន់ ហៀ ភេទប្រុស អាយុ២៣ ឆ្នាំជនជាតិខ្មែរ តេស្តទឹកនោម វិជ្ជមានទី១០- ឈ្មោះ ជា វណ្ណ: ភេទប្រុស អាយុ២១ ឆ្នាំជនជាតិខ្មែរ តេស្តទឹកនោម វិជ្ជមានទី១១- ឈ្មោះ ទ្រី គង់ហេង ភេទប្រុស អាយុ២០ ឆ្នាំជនជាតិខ្មែរ តេស្តទឹកនោម វិជ្ជមានទី១២- ឈ្មោះ យុន សេងហួរ ភេទប្រុស អាយុ២៣ ឆ្នាំជនជាតិខ្មែរ តេស្តទឹកនោម អវិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យប្រុសស្រី១៤នាក់កំពង់សាកសួរនៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធី៕ដោយ: យក្ខឡោម