ពលរដ្ឋទីទ័លក្រ លោកតាលោកយាយគ្មានទីពឹងចំនួន៥០គ្រួសារក្នុងភូមិអូរវែងទទួលបានការឧបត្ថម្ភពីស្នងការខេត្ត

0

បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោអាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯក អ៊ុ សុផល ស្នងការរងព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៧បាននាំយកអំណោយសប្បុរសធម៌ទៅចែកជូនគ្រួសារពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ

នៅក្នុងភូមិអូរវែងឃុំតាបែនស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។
អំណោយដែលបានចែកជូនដល់ដៃបងប្អូនទីទ័លក្រមានមួយគ្រួសារទទួលបានអង្ករ២០គីឡូ ត្រីខ១យូ ទឹកស៊ីអ៉ីវ១យូ រួមទាំងថវិកាមួយចំនួន។
ថ្លែងសំណេះសំណាលជាមួយបងប្អូនដែលត្រូវទទួលអំណោយនាឱកាសនោះ លោក អាត់ ខែម បានលើកឡើងថាបើទោះបីអំណោយមានលក្ខណះតិចតួចតែវាបានបំពេញនូវតម្រូវការប្រចាំថ្ងៃបានមួយរយៈពេលដែរ អាចអោយបងប្អូនមានពេលវេលាទៅប្រកបការងាររកស៊ីផ្សេងបាន។មួយវិញទៀតថ្វីត្បិតអំណោយតិចតួច តែជាទឹកចេះជួយគ្នាពីសំណាក់បងប្អូនសប្បុរសជនក្នុងគ្រាលំបាក។