ស្ត្រីជាគ្រូបង្រៀនភាសាចិនម្នាក់ស្លាប់ដោយសារជំងឺគាំបេះដូង

0

ខេត្តព្រះសីហនុ៖ កាលព្រឹក ថ្ងៃទី១០.នៅវេលាម៉ោង 05:30នាទី ខែមិថុនា ឆ្នាំ២០១៧ទទួលបាន ព័ត៍មានរាយការណ៍ថា មានជនបរទេសមួយនាក់ស្លាប់ ឈ្មោះ WANG FEI ភេទស្រី កើតថ្ងៃទី 24.7.1993 ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E 16843389 សុពលភាព ថ្ងៃទី 07.3.2024-ទិដ្ឋាការលេខ-BF00051745-ផុតកំណតថ្ងៃទី 19.9.2017 -បានចូលមកស្នាក់នៅសាលា បង្រៀនភាសាចិន កាងហួរ ស្ថិតនៅក្រុម10 ភូមិ3 សង្កាត់2 ក្រុងព្រះសីហនុ កាលពីថ្ងៃទី២០.០៩.២០១៦ ( ជាគ្រូបង្រៀនភាសាចិន)តាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ទិត សែជូ រិទ្ធិជោត អនុប្រធានមន្ទីរពេទ្យសុខាភិបាលខេត្តព្រះសីហនុបានអោយដឹងថាៈ សាកសពស្លាប់ដោយសារជំងឺគាំងបេះដូង ។បច្ចុប្បន្នសាកសពដឹកយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ត្រៀមបញ្ជូនទៅស្រុកកំណើត ៕