ព្រះវិហារ៖ ដោយមានការិះគន់ទៅលើលក្ខណះខុសបច្ចេកទេសរបស់អាជីវករលក់និងស្តុកស៊ីទែនហ្គាសមួយកន្លែងក្នុងទីប្រជុំជនផ្សារស្រអែមនៅតាមបណ្តោយផ្លូវជាតិលេខ(62)ស្ថិតក្នុងភូមិសាស្ត្រភូមិស្រអែមជើងឃុំស្រអែមខាងជើងក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារដែលជាកម្មសិទ្ធរបស់អាជីវករម្នាក់ដែលមានឈ្មោះ សុ សារី(ហៅលាវ)ដែលគេអះអាងថាដេប៉ូលក់និងស្តុកហ្គាសខាងលើនេះគ្មានច្បាប់អនុញ្ញាតិអំពីសំណាក់អាជ្ញាធរដែនដីហើយស្តុកទុកនៅស៊ីទែនហ្គាសដែលមានចំណុះរហូតដល់ទៅចំនួន(20000លីតឯណោះដោយមើលឃើញនូវកាស្តុកទុកនិងចែកចាយនូវហ្គាសខុសលក្ខណះបច្ចេកទេសនិងគ្មានស្តង់ដាច្បាប់អនុញ្ញាត្តិអំពីក្រសួងរ៉ែនិងថាមពលដែលវាងាយនិងបង្កអោយមានហនិភ័យខ្ពស់ចំពោះប្រជាពលរដ្ឋដែលពួកគាត់រស់នៅជិតខាងនោះទន្ទឹមនិងនោះប្រជាពលរដ្ឋដែលរស់ក្នុងតំបន់មួយនេះលោកធ្លាប់ជួបនូវគ្រោះអគ្គឺភ័យមួយដងទៅពីរដងហើយកាលពីអំឡុង(2014)(2015កន្លងទៅនោះ។
ហើយពាក់ពន្វ័និងការសាងសង់ឬក៍ស្តុកទុកនូវស៊ីទែនហ្គាសកណ្តាលទីប្រជុំជនដែលគ្មានច្បាប់អនុញ្ញាត្តិមួយកន្លែងខាងលើនេះអ្នកយកព័ត៌មានយើងបានភ្ជាប់ទូរសព្វ័ទៅលោកជា គឺមសេងអភិបាលស្រុកជាំក្សាន្តដោយលោកបានបញ្ជាក់ថាចំពោះករណីសាងសងដេប៉ូនិងស្តុកស៊ីទែនហ្គាសខុសលក្ខណះបច្ចេកទេសនិងគ្មានច្បាប់អនុញ្ញាត្តិខាងលើនេះលោកបានធ្វើការណែនាំមួយដងពីដងរួចមកហើយតែដោយមានការស្នើរសុំអំពីម្ចាស់ដេប៉ូខាងលើនេះដោយគាត់សុំធ្វើកាសាងសងរបងពន្វ័ជុំវិញផ្ទះរបស់គាត់តែប៉ុណ្ណោះ។
ហើយបើសិនករណីម្ចាស់ដេប៉ូលក់ហ្គាសនិងស្តុកទុកស៊ីទែនហ្គាសខាងលើនេះមិនគោរពតាមនូវការណែនាំរបស់លោកក្នុងនាមលោកជាអាជ្ញាធរដែនដីនោះទេលោកនិងចុះទៅដល់និងបញ្ឈប់អោយខានតែបានដោយមិនបណ្តោយអោយផលប្រយោជន៍របស់បុគ្គលម្នាក់វាមានការប៉ះពាលដល់ផលប្រយោជន៍របស់បងប្អូនស្ថិតក្នុងទីប្រជុំជនទាំងមូលនោះបានឡើយ៕