មន្ត្រីក្រោមឱវាតសង្ស័យលោកអធិការធ្វើអោយជ្រុះបាត់លុយការពារបោះឆ្នោត

0

កំពង់ស្ពឺ៖ មន្ត្រីនគរបាលតាមបណ្តាប៉ុស្តិបានសំដែងនូវការអាក់អន់ចិត្តជាខ្លាំងនៅពេលដែលដឹងថាលុយឨបត្ថម្ភរបស់ខ្លួនដែលថ្នាក់លើបានទម្លាក់មកតាមរយៈលោកអធិការបានបាត់អស់សឹងតែពាក់កណ្តាលទៅហើយ។
មន្ត្រីនគរបាលប៉ុស្តិពោធិម្រាលមួយរូបបាននិយាយក្នុងលក្ខមិនបញ្ចេញឈ្មោះប្រាប់អ្នកយកពត៌មាននៅល្ងាចថ្ងៃទី៩មិថុនា២០១៧ថាមិនថាកំលាំងប៉ុស្តិពោធិម្រាលនេះទេដែលអាន់ចិត្តសូម្បីតែមន្ត្រីទាំង១៥ប៉ុស្តិក្នុងស្រុកបសេដ្ឋសុទ្ឋតែអាក់អន់ចិត្តដូចគ្នាទាំងអស់តែមិនមានអ្នកណាម្នាក់ហ៑ានចេះញមុខតវ៉ាឬសួរនាំលោកអធិការឡើយបើទោះជាដឹងហើយថាលុយដែលពួកខ្លួនបានមិនគ្រប់តាមអ្វីដែលថ្នាក់លើបានទម្លាក់មកក្តី។
មន្ត្រីដដែលរៀបរាប់ថាគ្រប់មន្ត្រីតូចតាចបានលះបង់ពេលវេលានិងកម្កាំងកាយចិត្តក្នុងការបំពេញតួនាទីការពារសន្តិសុខជូនប្រជាពលរដ្ឋក៏ដូចជាការពារសន្តិសុខក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះដោយមិនខ្លាចនឿយហត់ឡើយ។ការលះបង់របស់ពួកគាត់សង្ឃឹមថានឹងទទួលបានមកវិញនូវការតបស្នងដ៏សមរម្យក្នុងកម្រិតមួយដែលអាចទទួលយកបានព្រោះម្នាក់ៗបានដឹងថាលុយដែលខាងថ្នាក់ជាតិ(គជប)បានទម្លាក់មកសម្រាប់កម្លាំងការពារទូទាំងស្រុកចំនួន១៥ប៉ុស្តិមានចំនួនជិត៣០លានរៀលឯណោះដោយក្នុង១ប៉ុស្តិិៗត្រូវទទួួលបានជិត២លានរៀល។
មន្ត្រីដដែលបន្តទៀតថាស្រាប់តែក្រោយការបោះឆ្នោតតាមប៉ុស្តិនីមួយៗទទួលបានត្រឹម១លានរៀលទៅវិញធ្វើើអោយមន្ត្រីគ្រប់រូបឆ្ងល់ថាតើលុយទាំងនោះទើើរ(ជ្រុះបាត់)នៅត្រឹមណាបានជាលោកអធិការយកមកបើកអោយកូនចៅមិនគ្រប់ចំនួនបែបនេះ?
ដំបូងឡើយមន្ត្រីក្រោមឱវាតបានដាក់ការសង្ស័យថាលោកមេប៉ុស្តិរបស់ខ្លួនកាត់លុយទាំងនេះយកសម្រាប់ខ្លួនឯងតែពេលមន្ត្រីសួរនាំរឿងលុយលោកនាយប៉ុស្តិក៏ដេញអោយទៅសួរលោកយ៉ាងសុខលីទើបម្នាក់នៅស្ងៀមព្រោះដឹងថាបើសួរហើយបានត្រឹមតែមេស្អប់ទើបម្នាក់បៀមរឿងនេះទូកក្នុងខ្លួនរហូត។ម្យ៉ាងទៀតនៅពេលសួរនាំមិត្រភក្តិដែលជាមន្ត្រីគ្រប់បណ្តាប៉ុស្តិគឺដឹងថាលុយបើកមកមិនគ្រប់ដូចគ្នាគ្រប់បណ្តាប៉ុស្តីទូទាំងស្រុកបសេដ្ឋតែម្តងដែលសូម្បីតែមន្ត្រីក្នុងអធិការដ្ឋានស្រុកដែលចេញការពារដូចតាមបណ្តាប៉ុស្តិដែរនោះរហូតមកដក់ពេលនេះមានអ្នកខ្លះនៅមិនទាន់ទទួលបានលុយឧបត្ថម្ភនេះនៅឡើយទេ។
ក្នុងនាមមន្រ្តីតាមបណ្តាប៉ុស្តិទូទាំងស្រុកសូមគោរពជូនលោកស្នងការមេត្តាត្រួតពិនិត្យមើលភាពអសកម្មរបស់លោកយ៉ាងសុខលីនេះផងជាពិសេសក្នុងនាមមន្ត្រីតូចតាចតាមបណ្តាប៉ុស្តិក៏សុំសំណូមពរដល់សម្តេចក្រឡាហោមសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាចាត់ក្រុមអធិការកិច្ចមកស្រាវជ្រាវករណីនេះផងបើបណ្តែតបណ្តោយទៅទៀតមន្ត្រីគ្រប់រូបគ្មានកម្លាំងចិត្តបំពេញការងារទៀតឡើយ។
មិនអាចសុំការពន្យល់បានទេពីលោកអនុសេនីយឯកយ៉ាងសុខលីអធិការនគរបាលស្រុកបសេដ្ឋពាក់ព័ន្ឋនឹងការលើកឡើងរបស់ក្រុមមន្ត្រីក្រោមឱវាតរបស់ខ្លួនបានទេដោយទូូរស័ព្ទមិនអាចទាក់ទងបាន៕សុវណ្ណវឌ្ឍនៈ