ឯកឧត្តមព្រុំសុខា សម្ពោធដាក់ឱ្យប្រើ​ប្រាស់ខ្លោងទ្វារផ្លូវលេខ៥០២នៅចំណុច ឆ្នេរសមុទ្រអូរឈើទាល

0

ខេត្ត​ព្រះសីហនុ៖ នៅ ព្រឹកថ្ងៃទី១១ខែមិថុនា ឆ្នាំ២០១៧​នេះ នៅឆ្នេរសមុទ្រអូរឈើទាលក្រុង​ព្រះសីហនុ ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ខ្លោងទ្វារផ្លូវ៥០២ ឆ្នេរអូរឈើទាល ។ក្នុងពេលនោះឯកឯត្តមបានថ្លែងថាខ្លោងទ្វារចូលឆ្នេរអូរឈើទាលនេះ ជាខ្លោងទ្វារនិមិត្តរូបតំណាងអោយសក្តានុពលទេសចរណ៍ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងបើកចំហរទទួលអ្នកទេសចរណ៍មកពីបណ្តាប្រទេសនានាជុំវិញពិភពលោកនិងជាមោទនភាពចំពោះការរីកចំរើនខាងវិសយ័ទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ។

ទោះជាយ៉ាងនេះក្តី បញ្ហាបរិស្ថាន រួមនិងការងារសន្តិសុខទូទៅក៍ត្រូវបានឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃជម្រុញអោយអជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័យកចិត្តទុកដាក់ថែរក្សាការពារផងដែរ ដើម្បីសុខភាព សោភណ្ឌ័ភាព និងសុវត្ថិភាពអ្នកទេសចរណ៍នេះផងដែរ ៕