ស្ត្រីម្នាក់ផឹកថ្នាំពុលបញ្ចប់បំណុល

0

បន្ទាយមានជ័យៈព្រោះតែបំណុលច្រើនពេកស្ត្រីរោគចិត្តម្នាក់បានផឹកថ្នាំពុលបញ្ចប់ជីវិតខ្លួនឯងគ្រាដែលប្តីទៅស៊ីឈ្នួលគេស្រុកឆ្ងាយ។
អ្នកភូមិមានការភ្ញាក់ផ្អើលបន្ទាប់ពីប្រទះឃើញ
ស្ត្រីខាងលើដេកស្លាប់ក្បែរដបថ្នាំពុលក្រោមផ្ទះតែម្នាក់ឯង។
លោក ឆាយ សាឃុន មេប៉ុស្តិឃុំពន្លៃនៃស្រុកភ្នំស្រុកបានអោយដឹងថាស្ត្រីដែលដាច់ចិត្តផឹកថ្នាំពុលបញ្ចប់ជីវិតនេះមានឈ្មោះ ហ៊ុន សារ៉ាវ អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិគោកតាសុខ ។មានកូនតូចពីរនាក់ ប្តីទៅឈ្នួលនៅស្រុកឆ្ងាយ ។គេប្រទះឃើញស្លាប់នៅម៉ោងប្រមាណជាង១១រសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៧នេះ។
អ្នកជិតខាងបានបង្ហើបអោយអ្នកយកព័ត៌មានដឹងថានៅមុនថ្ងៃកើតហេតុគឺស្រ្តីរូបនេះចេះតែត្អូញត្អែពីរឿងបំណុល ជំពាក់គេច្រើន។ហើយមួយវិញទៀតគេសង្កេតឃើញស្ត្រីចិត្តដាច់មានអារម្មណ៍ហាក់ដូចជាមិនសូវប្រក្រតី អាចជាមានរោគចិត្តព្រោះណាមួយនៅតែបីនាក់កូន បំណុលគេទាររាល់ថ្ងៃ ហើយប្តីនៅឆ្ងាយរកមិនសូវបាន។ដូច្នេះការស្លាប់ទំនងផ្តើមចេញពីរឿងទាំងអស់នេះ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋាននៃសព។