ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៩ និង ៣០នាទី ស្ថិតនៅចំណុចកែងផ្លូវបេតុងបុរី គុជអាស៊ី ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ចោរឆក់កាបូបជនបរទេស មួយបានកើតឡើង ក្នុងពេលដែលភ្ញៀវទេសចរណ៍កំពុង ជិះម៉ូតូរឺម៉ក រីឯជនសង្ស័យជិះម៉ូតូម៉ាកស្កុបពី ធ្វើសកម្មភាពឆក់តែម្តង។
ក្រោយពីបានទទួលដំណឹង កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការ ជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ២ បានធ្វើការស្រាវជាវ រហូតឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់៖ ១.ឈ្មោះ ណែម ភារម្យ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ លក់ខោអាវ មានទីលំនៅម្តុំ អិលវី ក្រុម១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ( អ្នកបើកម៉ូតូ )។
២.ឈ្មោះ សឿង សីហា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មើលផ្ទះឲ្យគេ មានទីលំនៅម្តុំ អិលវី ក្រុម១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (សមគុំនិត)។
៣.ឈ្មោះ ជុំ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មើលផ្ទះឲ្យគេ មានទីលំនៅ ក្រុម៣ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (សមគុំនិត) ។
ជនសង្ស័យម្នាក់ទៀតឈ្មោះ ធុន ប៊ុនហុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកហាង យូតូភា ស្នាក់នៅផ្ទះជួលម្តុំ ក្រោយពេទ្យ ក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានរត់គេចខ្លួន ។
ជនរងគ្រោះមានគ្នា ២នាក់៖ ១.ឈ្មោះ LITVINOVA VIOLETTA ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិ អ៊ុយក្រែន ជាអ្នកទេសចរណ៍ លិខិតឆ្លងដែនលេខ FF៧១៤២៣២ ស្នាក់នៅ ក្រុម២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
២.ឈ្មោះ TERENTYEVA YULIYA ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិ អ៊ុយក្រែន ជាអ្នកទេសចរណ៍ លិខិតឆ្លងដែនលេខ FE០៧៣០២៩ ស្នាក់នៅ ក្រុម២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ក្រោយការចាប់ខ្លួននគរបាលបានដកហូត សម្ភារៈ លិខិតស្នាម របស់ភ្ញៀវទេសចរណ៍បានមកវិញ ព្រមទាំងប្រគល់ជនទៅម្ចាស់វិញរួចហើយផងដែរ ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងសាកសួរ ចាត់ការបន្តទៅតុលាការ ៕