ឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀនបីនាក់បញ្ជូនទៅតុលាការ

0

បន្ទាយមានជ័យ៖ មុខសញ្ញាចែកចាយថ្នាំញៀនចំនួនបីនាក់ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឡោមព័ទ្ធនិងឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៧ម្ស៉ិលម៉ិញនៅចំនុចខាងលិចផ្សារហ៊ុយ ឡេង ស្ថិតក្នុងភូមិ មិត្តភាព សង្កាត់ ផ្សារកណ្តាលក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ។លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថាដោយបានកិច្ចសហការល្អជាមួយប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាព ទើបកម្លាំងជំនាញអាចវែកមុខជនចែកចាយចំនួនបីនាក់នេះដែលមានឈ្មោះ១-ឈ្មោះសួម សុវណ្ណនី អាយុ២១ឆ្នាំភេទស្រី នៅភូមិតាលាស់ស្រុកមោងឬស្សី ខេត្តបាត់ដំបង២-ឈ្មោះស្នា ម៉ាត់ អាយុ១៧ឆ្នាំភេទប្រុស នៅមណ្ឌល៩ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល៣-ឈ្មោះប៉ូច លីហួរ អាយុ១៥ឆ្នាំភេទប្រុស នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ជាម្ចាស់ផ្ទះ។លោកអធិការរូបនេះក៏បានបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនោះក្រៅពីការឃាត់ខ្លួនមុខសញ្ញា សមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅក្រាមពណ៌ស(ម៉ាទឹកកក)ចំនួន១ថង់តូច
កាំបិត១ ដាវ១ ដបជក់ថ្នាំញៀន១។
បច្ចុប្បន្នជនសង្ស័យកំពុងតែស្ថិតក្រោមការសួរនាំពីសំណាក់សមត្ថកិច្ចជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត៕