បុរសបីនាក់ពុលត្រីកាពតស្លាប់ម្នាក់ និងមានអការៈធ្ងន់ពីរនាក់នៅ ស្រុកចិត្របុរី

0

ក្រចេះ៖ បុរសបីនាក់បានជួបជុំគ្នាហូបត្រីកាពតហើយបានពុលត្រីកាពតនោះបណ្តាលឲ្យស្លាប់ម្នាក់និងពុលធ្ងន់ស្រាលចំនួនពីរនាក់ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ចំណីដែលបង្កឲ្យពុលស្លាប់មនុស្សនិងរងអាការៈក្អួតចង្អោរគួរឲ្យសង្វេកនោះបានកើតឡើងនៅចំណុចស្រែពង្រភូមិព្រែកតាអាំឃុំបុសលាវស្រុកចិត្រខេត្តក្រចេះកាលពីរសៀលថ្ងៃទី១១ខែខែមិថុនាឆ្នាំ២០១៧។
ប្រភពពីអ្នកភូមិបានឲ្យដឹងថាកាលពីវេលាម៉ោង៤និង៤០នាទីមានបុរសបីនាក់បានជួបជុំគ្នាហូបត្រីកាពត។បន្ទាប់មកក៏ស្រាប់តែមានអាការៈក្អួតចង្អោត្រូវបានគេនាំយកទៅមន្ទីរពេទ្យ។តែអកុសលដោយសារធាតុពុលខ្លាំងពេកបុរសម្នាក់បានស្លាប់ឯពីរនាក់ទៀតកំពុងសង្គ្រោះ។ជនរងគ្រោះពុលត្រីកាពតឈ្មោះអំ ភេនភេទប្រុសអាយុ៣៨ឆ្នាំស្លាប់។ឈ្មោះច្រឹងហោះភេទប្រុសអាយុ៤២ឆ្នាំពុលធ្ងន់យកទៅមន្ទីពេទ្យ និងឈ្មោះអំថេនភេទប្រុសអាយុ៤១ឆ្នាំពុលស្រាលអ្នកទាំងបីរស់នៅចំណុចស្រែពង្រភូមិព្រែកតាអាំឃុំបុសលាវស្រុកចិត្របុរីខេត្តក្រចេះ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច្ច័យរួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនិងបន្តស្រាវជ្រាវពីមូលហេតុនៃការពុលនោះ៕