ឈ្មួញ​នៅ​តែ​បន្ត​ការ​សំរុក​ដឺ​ក​ជញ្ជូន​ឈើរ​ចេញ​តាម​ច្រក​ផ្លូវលំ​អម​តាម​ជើងភ្នំ​ព្រិច​តែ​ដដែល​

​ក្រចេះ​៖ ដោយ​ផ្អែក​ទៅ​តាម​សេចក្ដីរាយការណ៍ នឹង សភាព​ការជាក់ស្ដែង ដែល​ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្មី​ទទួលបាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ឃ្សឹ​មបាន​ប្រាប់ឲ្យដឹង​ថា មាន​រថយន្ត​ជាច្រើន​បាន​កំពង់តែ​សំរុក​ដឹកជញ្ជូន​ឈើ​ធ្នង់​ចេញ​ពី​ក្រុមហ៊ុន​ខ្មែរ​អង្គរ​ឆ្លងកាត់​តាម​ច្រក​ផ្លូវលំ​អម​តាម​ជើងភ្នំ​

ព្រិច​យ៉ាង​គំហ៊ុក​។ ក៏ប៉ុន្តែ លោក ប្រាក់ សំបូរ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​ឆ្លូង មិន​ព្រម​គិតគូរ លៃលក​ចាត់វិធានកា​ត​បង្ក្រាប​ការធ្វើ​ចរាចរ​ដឹ​ជញ្ជូនឈើរ​ធ្នង់​ដោយ​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ​ទាំងនោះ​ឆ្លងកាត់​តាម​ច្រក​ផ្លូវលំ​មួយ​កន្លែង​អម​តាម​ជើងភ្នំ​នោះ​ទៅ​តាម​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ​របស់​ប្រមុខ​រាជ​រដ្ឋា​បាល​នោះឡើយ​។​
​ចំណែក ឯ ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹក​ឈើ​ធ្នង់​នៅតំ​នោះ​មួយ​ចំនួន​ក៏​បាន​បង្ហើប​ឲ្យដឹង​ផងដែរ​ថា មិន​ពេលដែល​គាត់​យក​រថយន្ត​ស៊េរី​ទំនើបៗ មក​ដឹកឈើ​ធ្នង់​ខុសច្បាប់​ចេញពី​តំបន់​នោះ​បាន​យ៉ាង​ដូច្នេះ គឺ​ដោយសារតែ​ពួកគាត់​បាន​បង់​លុយ​ទៅឲ្យ លោក ឡាយ ធុច នាយ​សង្កាត់​រដ្ឋបាល​ព្រែ​ឈើ​ស្វាយ​ជ្រះ​ដែល​ត្រូវជា​កូនចៅ​របស់​លោក ប្រាក់ សំបូរ ជាមុន​រួចរាល់​អស់​បាត់ទៅហើយ ក៏ ប៉ុន្តែ បើ​ទោះបីជា​យ៉ាង ក៏ដោយចុះ ក៏​ក្រុម​ឈ្មួញ​ទោះ​មិមបាន​បញ្ជាក់​ប្រាប់ឲ្យដឹ​ង​ដែរថា ពួកគាត់​នឹង​បាន​បង់​លុយ​ទៅឲ្យ លោក ឡាយ ធុច ចំនួន​ប៉ុន្មាន​ម៉ឺន​រៀល​ឬ ក៏​ប៉ុន្មាន រយ ដុល្លា​នោះ​ដែរ ដូច្នេះ ស បញ្ជាក់​ឲ្យឃើញថា រាល់​ការធ្វើ​ចរាចរ​ដឹកជញ្ជូន​ឈើ​គ្រប់​រូបភាព​ទាំងអស់​ចេញពី​តំបន់​ភ្នំ​ព្រិច ស្រុក ស្នួល ខេត្ត​ក្រចេះ សព្វ​ថ្ងែនេះ​អាច​ប្រព្រឹត្ត​បាន​ក្នុង​សភាព​យ៉ាង​រលូន​ដូច្នេះ ក៏ វា​អាស្រ័យ​ទៅលើ​មន្ត្រីរដ្ឋបាល​ព្រៃ​ដែល ឈ ជើង​នៅ​ស្រុក​ស្នួល​មួយចំនួន​មាន​ការឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុស​ប្បាប់​ទាំង​ដែរ​។ ចំណែក​លោក​ប្រាក់ សំបូរ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​វិញ​នោះ ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្មី​ប្រចាំ​ខេត្ត​ក្រចេះ មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​ក្នុងថ្ងែនេះ ពិ​ព្រោះ​ទូរស័ព្ទ​របស់​គាត់​ភ្ជាប់​ប្រព័ន្ធ​ប៊ី​ស៊ី​តែ​រហូត​។​

731 20140323_214828_5164