កោះកុង៖ សមត្តិមូលដ្ឋានបានអោយដឹងថានៅវេលាម៉ោង១៤:១០ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើកំណាត់ផ្លូវជាតិ 48 ចំណុចទំនប់បានទៀត ស្ថិតក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល បង្ករឡើងរវាងថយន្តនិងរថយន្តជនរង្រោះ
ម៉ាកហាយឡែនដឺ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AH:8152 អ្នកបើកបរមិនស្គាល់ បានធ្វើដំណើរពីកោះកុងទៅភ្នំពេញលុះដល់ចំណុចខាងលើ ក៏បានបុកគ្នាជាមួយរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Y0453 បើកបរដោយឈ្មោះ មិនទាន់ស្គាល់ បណ្តាឲ្យរថយន្តហាយឡែនដឺធ្លាក់ទឹកក្នុងទំនប់ បណ្តាលឲ្យស្លាប់មនុស្ស ចំនួន ០២នាក់ស្រី០១នាក់និងប្រុសជានគរបាលក្របខ័ណ្ឌថ្មី (ក្នុងរថយន្តហាឡែនដឺ) និងរងរបួសធ្ងន់0៥ នាក់ ស្រី០១នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំពោះរថយន្តផ្នែកជំនាញកំពុងរករថយន្តស្ទូចមកកាន់អធិការដ្ឋានដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ៗ ៕