សមត្តកិច្ចកំពុងស្វែងរកប្រេងខ្យងឈ្មោះ(YUON-យ័ន)មិនមានការដាក់តាំងលក់ក្នុងទីផ្សារនៅក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យ៖ សមត្តកិច្ចកាំកុងត្រូវសហការជាមួយជំនាញនគរបាលប្រឆាំងបទល្លើសសេដ្ឋកិច្ចខេត្ត-ក្រសួង ស្វែងរកប្រេងខ្យងឈ្មោះ(YUON-យ័នផល្លិតនៅទីក្រុងហុងកុងប្រទេសចិនផ្ទុកសាធាតុគីមី Propyl para Hy droxy bengoat ) មិនមានការដាក់តាំងលក់

ក្នុងទីផ្សារនៅក្រុងប៉ោយប៉ែត ប្រតិបត្តិការពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ក្រោមការណែនាំពីសំណាក់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តផងដែរ ។
លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុក ប្រធានការិយាល័យ ប្រមូលចំណូល និងទីផ្សារ នៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: ទំនិញដែលត្រូវបានមន្ត្រីជំនាញកាំកុងត្រូល ធ្វើការដកហូតជាទំនិញទាំងនេះសុទ្ធតែជាផលិតផលហួសកាលបរិច្ឆេទ និង កុំប៉ុងមិនប្រក្រតី ។ល។
ក្នុងប្រតិបត្តិការនេះលោក ហុង លៀង បានធ្វើការអប់រំណែនាំដល់អាជីវករលក់ដូរ ក្នុងផ្សារត្រីប៉ោយប៉ែត ឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីរ របៀបនៃការមើលកាលបរិច្ឆេទទំនិញ ស្គាល់ពីប្រភេទទំនិញដែលច្បាប់ហាមឃាត់មិនឲ្យដាក់លក់ក្នុងទីផ្សារ កម្ពុជា និងការដាក់តាំងលក់ទំនិញឲ្យសមរម្យ និងរក្សាឲ្យបាននូវអនាម័យជាប់ជានិច្ច ជាពិសេសប្រេងខ្យងឈ្មោះ(YUON-យ័នផល្លិតនៅទីក្រុងហុងកុងប្រទេសចិនផ្ទុកសាធាតុគីមី Propyl para Hy droxy bengoat ) ហើយបានហាមអាជីវករកុំឲ្យលាយសារធាតុគីមី ទៅក្នុងម្ហូបអាហារ ដូចជា ៖ ត្រីងាត ក្បាលត្រី ត្រីកាម៉ុង ប្រហុក ផ្អក …ជាដើម ព្រោះការដាក់លាយសារធាតុគីមីទៅក្នុងអាហារទាំងនេះវាអាចបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកបរិភោគ៕ដោយ:ឃិន គន្ធា