អួង វឹង
ក្រុងកំពត ៖ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៨:៣០នាទី ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លាជាមឈូសលើកទី ៥៤ អង្ករចំនួន
០១បាវ ស្មើនឹង ៥០គីឡូក្រាម និងថវិកាចំនួន ២០០.០០០៛ (ពីររយពាន់រៀល) របស់លោឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងលោកស្រី ទៅប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ សន សាវន ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដែលបានទទួលមរណៈភាពនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៣:២៥ នាទីទៀបភ្លឺ ដោយរថភ្លើងកិន ៕