លោកគង់ សុគន្ធាប្រធានស្នាក់ការបរិស្ថានដែនជុំរកសត្វព្រៃបឹងពែរប្រស្នាក់ការចុះទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើក្នុងតំបន់

0

សៀមរាប: ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែងថាមានប្រជាពលរដ្ឋចំនួន០៥នាក់បរគោយន្តកន្រ្តៃចំនួន០៥គ្រឿងចូលទៅកាត់បំផ្លាញព្រៃឈើនៅចំណុចព្រៃជាំក្រវ៉ាញក្នុងភូមិសាស្រ្តឃុំខ្វាវ ។ នៅរសៀលម៉ោង០២ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧លោកគង់ សុគន្ធាបានដឹកនាំមន្រ្តីក្នុងស្នាក់ការស្ទាក់ចាំបាប់បទល្មើសក្នុងតំបន់រហូតដល់ម៉ោង៤.៥០នាទីល្ងាចទើបចាប់បាន ហើយបញ្ជូនមកស្នាក់ការខ្វាវ ។សំភារះ និង មធ្យោបាយបំរើឱ្យបទល្មើសមាន គោយន្តកន្រ្តៃចំនួន០៥គ្រឿង រណាយន្តខ្នាតតូចចំនួន០២គ្រឿពូថៅ០១ ឈើអុសស្រស់ចំនួន១៦៧ដើម ។ ឈើចម្រុះនេះមានប្រភេទឈើផ្ចឹក រាំង សុក្រម កកោះ ក្រឡាញ់នឹងទ្រាស ។
ក្រោយពីការធ្វើការដកហូតបទល្មើស និង សំភារះមធ្យោបាយបំរើឱ្យបទល្មើសរួចមក លោកគង់ សុគន្ធាបានឱ្យជនល្មើសទាំង០៥នាក់មានះ ១ ឈ្មោះម៉ៅ រឿត ២ យៀន ភន់ ៣ ម៉ៅ វិត ៤ ធី ង៉ុន ៥ ងឿម ស៑ូ មានទីលំនៅបច្ចុប្បន្ន ភីមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ធ្វើកិច្ចសន្យាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើបន្តទៀត ។
ការចាប់នេះលោកដកហូតយកតែឈើអុសស្រស់ចំនួន១៦៧ដើមនឹង រណាយន្តខ្នាតតូចចំនួន០២គ្រឿងពូថៅ០១រក្សាទុកក្នុងស្នារ ។ ចំពោះគោយន្តកន្រ្តៃចំនួន០៥គ្រឿងលោកប្រគល់ជូនម្ចាស់វិញ ៕ ដោយ ព្រំ សុខា