បុរសជនជាតិវៀតណាមម្នាក់ត្រូវបានចាប់ខ្លួនតាមដិការតុលាការ

0

ខេត្តរតនគិរី:កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសហកាជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនធ្វើការឃាត់ខ្លួនមុខសញ្ញាម្នាក់ កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា ឈ្មោះ ហ៊ួន គឹមសឹុង ភេទប្រុស អាយុ៤០ ឆ្នាំជនជាតិវៀតណាម មុខរបរជាងសិប្បកម្ម ទីកន្លែងកំណើតនៅស្រុកតាំងបៀង ខេត្តតាយនិញ ប្រទេសវៀតណាម មានទីលំបច្ចុប្បន្នភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។

របាយការណ៍បានបន្តទៀតថា ដែលជាប់ពាក់ព័ន្ធពីបទ បើកបរបង្ករឲ្យស្លាប់អ្នកដ៏ទៃដោយអចេតនា និងបទ បើកបរបង្ករឲ្យរបួសដល់អ្នកដ៏ទៃដោយអចេតនា។ប្រព្រឹត្តនៅចំណុចភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤។ បទល្មើសព្រហ្មទណ្ឌដែលមានចែង នឹងផ្តន្ទាទោសតាមបញ្ញត្តិមាត្រាលេខ៨០ នឹងមាត្រាលេខ៨២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ការចាប់ខ្លួនធ្វើឡើង
តាមអំណាចដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ០៤/១៧ ចុះថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០១៧ចេញដោយលោក ឈុន ច័ន្ទសីហា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តរតនគិរី។
បច្ចុប្បន្នមុខសញ្ញាខាងលើនេះត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៣ខែមិថុនានេះដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយ: យក្ខឡោម