កំពត-ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការមើលឃើញពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បាននាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត និងធ្វើការសង់ផ្ទះ ១ខ្នង ជូនប្រជាពលរដ្ឋនៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ដោយមាន ការសហការពីកង កម្លាំងអធិការដ្ឋាន នគរបាលស្រុក ឈូក ដែលដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យសាងសង់ផ្ទះបន្តជូនប្រជាពលរដ្ឋនៅឃុំល្បើក ស្រុកឈូក ។លោកឩត្តមសេនីយ៍ទោ ម៉ៅចន្ធ័មធុរិទ្ធ ស្នងការនគរបាល ខេត្ត កំពត បានអោយដឹងថា ផ្ទះដែលលោកសាងសង់ ជូនបងប្អូប្រជាពលរដ្ខនេះ មានចំនួនពីខ្នង នៅឃុំល្បេីក ស្រុក ឈូក១ខ្នង និងភូមិ ត្រេីយ ក្រុងកំពត ខេត្តកំពតមួយខ្នងផងដែរ ហេីយអំណោយទាំងនេះ ជារបស់គណះបក្ស ប្រជាជនកម្ពុជា។