កំពង់ធំ÷ នៅវេលាម៉ោង16h30នាទីល្ងាច ថ្ងៃទី11 មិថុនា ឆ្នាំ2017មានករណីគ្រោះថ្នាក់ចរាចរលើកំណាត់ផ្លូវជាតិលេខ6ត្រង់ចំណុចភូមិត្រពាំងស្វាយឃុំបល្ល័ង្កស្រុកបារាយណ៌ រវាងម៉ូតូបើកទៅបុករថយន្តម៉ាកHiNoបណ្ដាលអោយរបួសធ្ងន់ម្នាក់។;
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថាអ្នកបង្ករឡើងដោយម៉ូតូម៉ាកC125ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1A6504 បើកដោយឈ្មោះ រស់រ៉ា ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៌ ខេត្តកំពង់ធំ (របួសធ្ងន់) បានបើកទៅបុករថយន្តម៉ាកHiNoពណ៍សគ្មានស្លាកលេខ ក្រោយកើតហេតុម្ចាស់រថយន្ដឃើញអ្នកបើកបរម៉ូតូមានសភាពមិនស្រួលបានចុះរត់គេចខ្លួនបាត់បាតស្រមោល។
មូលហេតុអ្នកបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង បន្ទាប់ពីកើតហេតុសមត្ថកិច្ចបញ្ចូនជនរងគ្រោះទៅសង្រ្គោះនៅ ពេទ្យបង្អែកបារាយណ៌សន្ទុក និងចុះវាស់វែងប្រមូលយកវត្ថុតាងទៅរក្សាទុករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយ
ណ៍ រងចាំដោយស្រាយគ្នាតាមច្បាប់៕