កំពង់ធំ÷ នៅវេលាម៉ោង១៤.១០នាទីថ្ងៃទី១៣ មិថុនា ឆ្នាំ ២០១៧ មានករណីស្រ្ដីចំណាស់ម្នាក់ ផឹកថ្នាំកក់បាញ់ស្មៅបណ្ដាលអោយស្លាប់នៅភូមិពង្រ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភព ពត័មានពីសមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ចាន់ សុីម ភេទស្រីអាយុ ៥៥ ឆ្នាំ និងប្ដីឈ្មោះមិន រស់នៅភូមិខាងលើ មានជំងឺសរសៃប្រសាត បានផឹកថ្នាំបាញស្មៅពេលប្ដីទៅស្រែ គ្មាននរណានៅជាមួយ លុះត្រឡប់មកពីស្រែវិញស្រាប់តែឃើញប្រពន្ធដួលសន្លប់ បែកពពុះមាត់ ក្រោយមកឃើញដប់ថ្នាំបាញស្មៅនៅក្បែរនោះ បន្ទាប់មកបានដឹងដល់សមត្ថកិច្ចយើង ៗក៏ធ្វើកុសលវិច្ច័យលើ សាកសព ហើយសន្និដ្ឋានថាស្រ្ដីជនរងគ្រោះស្លាប់ដោយសារ ផឹកថ្នាំបាញ់ស្មៅប្រាកដមែនពុំមានអ្វីផ្សេងទេទើបប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕