ព្រះវិហារៈបុរសម្នាក់វ័យ៥០ឆ្នាំបានស្លាប់
មិននឹកស្មានដល់ខណៈពេលបុរសម្នាក់នោះបានដើរមកពីទទួលទានស្រា ហេតុការនេះកើតឡើងនៅវេលាម៉ោង១០/១៥នាទីថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០១៧ស្ថិតនៅភូមិគូលេនជើង ឃុំគូលេនជើង ស្រុកគូលេន ខេត្តព្រះវិហារ។
តាមការឲ្យដឹងពីសមត្ថកិច្ច ពីលោក ឡាញ់ លីុវ សីុវឡេង អធិការស្រុកគូលែន
បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះ សឿន អាង
(ហៅក្រៅថាស្មាន់) ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ហើយបណ្ដាលឲ្យបុរសនោះស្លាប់បាត់បង់ជីវិតដោយសារតែបុរសនោះ បានផឹកស្រាហើយស្រវឹងទន់ទោ រួចក៏ដើរមកទំលាក់ខ្លួនដេកលើគ្រែ តែអកុសលត្រូវបានបោក
ក្បាលទៅនិងដុំឈើបណ្ដាលឲ្យមុតរយាសហូឈាមយ៉ាងខ្លាំងនិងក៏បានអ្នកភូមិជួយយកមកមណ្ឌសុខភាពនិងក្រុមគ្រូពេទ្យលាងស្នាមបែកនិងដេរភ្ជាប់វិញ
មួយរយះក្រោយមកអ្នកជំងឺមានសភាពមិនប្រក្រតីដោយសារតែឈាមហូចេញ
ច្រើនពេកជួននិងស្រវឹងជោកជាំតែម្ដង
ក៏បានដាច់ខ្យល់ស្លាប់ភ្លាមៗនោះផងដែរ។ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕