ខេត្តព្រះសីហនុ៖របងថ្មយ៉ាងរឹងមាំ វាទីរំលោភយកដីចំណីឆ្នេរសមុទ្រ តំបន់ភូមិ អ៊ុង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ នឹងត្រូវវាយកំទេចចោលវិញក្នុងពេលឆាប់ៗនេះដើម្បីរក្សាស្ថានភាពដើមនៃឆ្នេរឡើងវិញ។បើម្ចាស់មិនវាយដោយខ្លួនឯងទេអាជ្ញាធរខេត្តជាអ្នកវាយចោល ដោយអនុលោមតាមនីតិវិធី។
នេះបើយោងតាមការអោយដឹងពីរដ្ឋបាលខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ។
គួររំលឹកថាកន្លងមកថ្មីៗនេះ
លោក ឈិត រតនៈ នាយករងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការបញ្ជាក់ថា ជុំវិញបញ្ហរ ខាង លើនេះ ក្រុមមន្រ្តីជំនាញពាក់ព័ន្ធរបស់អាជ្ញាធរខេត្តបានចុះទៅធ្វើការ ហាមឃាត់រូចហើយដោយមិនអនុញ្ញាត្តអោយធ្វើការសាងសង់បន្តទៀតនោះទេ ព្រមទាំងបានធ្វើកិច្ចសន្យាជាមួយតំណាងម្ចាស់ សំណង់ ខាងលើរូចហើយដែរនៅ រសៀលថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០១៧នេះ។ដោយកំណត់ឲ្យធ្វើការរុះរើ ចេញ វិញឲ្យអស់ក្នុង រយៈពេល ៣ថ្ងៃ ដើម្បីរក្សាទុកនៅស្ថានភាពដីឆ្នេរ ដូចដើមវិញ។
បងស្រីម្នាក់ អះអាងថា គាត់ជាអ្នកមើលការខុសត្រូវលើការសាងសង់សំណង់ខាងលើនេះ បានប្រាប់ឲ្យដឹងថាម្ចាស់សំណង់ជាមន្រ្តីជាន់ខ្ពស់ មួយរូបក្នុងជួររាជរដ្ឋាភិបាល ហើយ ការចាក់បេតុងធ្វើឃឿនថ្មលើដីឆ្នេរនេះក៏ធ្វើឡើងទៅតាមបញ្ជារបស់ ម្ចាស់ដីតែប៉ុណ្ណោះ។
ជាមួយគ្នានេះ បងស្រី ក៏បាន ទទូលស្គាល់ផងដែរថា សំណង់ឃឿនថ្ម នេះត្រូវបាន ក្រុមការ ងារបស់អាជ្ញាធរខេត្តព្រះសីហនុ ចុះធ្វើការហាមឃាត់មិនអោយសាងសង់បន្តនោះទេ នឹងបាន កំណត់ ឲ្យការរុះរើចេញវិញឲ្យអស់ក្នុងរយៈពេល៣ថ្ងៃជាកំហិត។ជុំវិញបញ្ហរនេះ រូបគាត់បាន ធ្វើសេចក្តីរាយការណ៏ទៅម្ចាស់ដី រូចហើយដែរ។ប៉ុន្តែទោះជាបែបនេះក្តីម្ចាស់សំណង់នេះនៅមិនទាន់ត្រូវបានគេទំលាយអោយដឹងជាផ្លូវការនៅឡើយទេ។
បញ្ហានេះដែរតាមមតិពីមហាជនទូទៅយល់ឃើញថានេះជាទង្វើដ៏អាក្រក់មួយដែល មិនគួរកើតមាន នោះទេពីព្រោះថា ដីឆ្នេរសមុទ្រជាដីសាធារណៈរបស់រដ្ឋមិនអាចឲ្យនណាម្នាក់ រំលោភបំពានយក ធ្វើជាកម្មសិទ្ធិ បាននោះឡើយ។
ទោះជាយ៉ានេះក្តីរដ្ឋបាលខេត្តព្រះសីហនុបានកំណត់យ៉ាងដាច់ខាតថាមិនអនុញ្ញាត្តអោយបុគ្គលណាមួយធ្វើអ្វីស្រេចតែចិត្តខ្លួនអាងនេះអាងនោះដោយបំពានច្បាប់ជាដាច់ខាត។អាជ្ញាធរខេត្តនឹងចុះអនុវត្តកិច្ចការនេះដោយយកច្បាប់ជាគោល៕សាវ៉ុន