ព្រះវិហារ៖ លោក អ៊ុន ចាន់ដា ប្រធានកិត្តិយស្តិ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត រៀបចំពិធី សូត្រមន្តចម្រើនព្រះជម្មព្រះវស្សា គម្រប់ខួប៨១ យាងចូល៨២ ព្រះវស្សា នៅថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ពិធីនេះបានរៀបចំធ្វើឡើងនៅសាលាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ។ថ្វាយជូនសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការៈដល់ខ្ពង់ខ្ពស់។ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ អោយមានសុខភាពល្អបរិបូរណ៍ ដើម្បីគង់ជាម្លប់ដល់ប្រជានុរាស្រ្តគ្រប់ជាតិសាសន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕សេង ពិសិដ្ឋ